អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង​! ការបង់​រំលស់​ដោយ​គ្មាន​ការប្រាក់​រយៈពេល​១​ឆ្នាំ ពី​SUPER DEAL PROMO​ជិត​ផុតកំណត់​ហើយ
14, Dec 2018 , 4:02 pm        
រូបភាព
​នៅសល់​ត្រឹមតែ​១៨​ថ្ងៃ​ទៀត​ទេ នឹង​ចូលឆ្នាំថ្មី​ហើយ​។ គេ​តែងតែ​និយាយថា ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី​ដែរ​ត្រូវ​អត់​? 
​ដូច្នេះ បើសិនជា​លោកអ្នក​កំពុងតែ​សម្លឹង​រក​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ដែល​ថ្មី សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ សូម​ក្រឡេក​មក​ចាប់អារម្មណ៍ ពី​កម្មវិធី «Super Deal Promo»  ដ៏​អស្ចារ្យ​បំផុត ពី​ក្រុមហ៊ុន​សាម​សុង​។ ចំណេញ​លើសពី​ចំណេញ​! រាល់​ការទិញ​ផលិតផល​គ្រឿង​អេឡិចត្រូនិក​សាម​សុង ដូចជា ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ចាប់ពី ២​គ្រឿង​ឡើងទៅ នឹងមាន​ការបង់​រំលស់ ដោយ​គ្មាន​ការប្រាក់​រហូតដល់ ១២​ខែ ជាមួយ​ធនាគារ​ឯកទេស អ៊ី​អន (Aeon Specialized Bank) ។ ការផ្តល់ជូន​នេះ មាន​រយៈពេល​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ​។ តោះ​នៅចាំ​អី​ទៀ​! នេះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​សាម​សុង ជា​ម៉ាក​យីហោ​គ្រឿង​អេឡិចត្រូនិក​ដ៏​ល្បីឈ្មោះ និង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ផងដែរ​។ កត្តា​ដែល​ធ្វើ​ក្រុមហ៊ុន​ទទួល​បានការ​គ្រាំ​យ៉ាងច្រើន​កុះករ ក៏​ព្រោះតែ​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុងផ្ទះ​របស់​សាម​សុង ធ្វើ​ឲ្យ​ការរស់នៅ​ដែល​ពោរពេញ​ទៅដោយ​សោភ័ណភាព​, ទាន់សម័យ​, ស៊ី​វិ​ល័យ ហើយ​ថែមទាំង​មានគុណ​ភាព និង​មានការ​សន្សំសំចៃ​ខ្ពស់​។ មិន​ត្រឹមតែ​ប៉ុ​ណ្តោះ សម្ភារ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប អស្ចារ្យ និង​ឈានមុខ​គេ​ជានិច្ច​។​




 
​កំណត់សម្គាល់​៖ រាល់​ផលិតផល​សាម​សុង​ទាំងអស់ គឺមាន​តែម​បញ្ជាក់​ពី​ផលិតផល​ផ្លូវការ ដែលមាន​ការធានា​ត្រឹមត្រូវ និង​ការ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ដល់​អ​តិ​ថិ​ជន​ទាំងអស់ របស់​ក្រុមហ៊ុន​សាម​សុង​។ ការផ្ដល់ជូន​នេះ សម្រាប់តែ​ផលិតផល​សាម​សុង​មួយចំនួន និង​ហាង​ដែល​បានកំណត់​តែប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com