អត្ថបទពាណិជ្ជកម្ម
រថយន្ត Hyundai All-New Kona 2019 រូបរាង​ស្អាត និង​លេចធ្លោ​មិនធម្មតា​
14, Dec 2018 , 4:26 pm        
រូបភាព
ក្រុមហ៊ុន All-New Kona បាន​ចូលរួម​ជាមួយ​រថយន្ត​ម៉ូ​ឌែ​ល Tucson និង Santa Fe ក្នុងការ​បង្កើត​ចំណែក​ទីផ្សារ​របស់ Hyundai Motor ប្រភេទ SUVs ខណៈដែល​ក្រុមហ៊ុន​មាន​គោលដៅ​បង្កើត​ជម្រើស​កាន់តែ​ជូន​អតិថិជន​។ រូបរាង​ក៏​ក្លៀវក្លា និង​លេច​ធ្លា​របស់ Kona បង្ហាញ​អំពី​គោលដៅ​រចនា នាពេល​អនាគត​នៃ​ម៉ូ​ឌែ​ល SUV ជំនាន់​ក្រោយ របស់​ក្រុមហ៊ុន Hyundai Motor និង​បង្កើត​នូវ​រូបរាង​ដ៏​ល្អ​តែមួយគត់ នៃ​រថយន្ត SUV ខ្នាតតូច​។​
 
​សូម​អ​ញ្ចើ​ញ​ចូលរួម​ជាមួយ​ពួកយើង ជាមួយនឹង​ព្រឹត្តិការណ៍​លើក​ទី​១ នៃ​កម្មវិធី​ដាក់​បង្ហាញ All-New 2019 Kona នៅក្នុង​ប្រទេស​កម្ពុជា​។ រថយន្ត Suv ថ្មី​របស់​យើង ត្រូវបាន​គេ​ដាក់ឈ្មោះ យោងតាម​តំបន់ឆ្នេរ​នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។ តំបន់ឆ្នេរ Kona គឺជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ សម្រាប់​អ្នកដំណើរ​កម្សាន្ត​ដែល​ស្វែងរក​ការរំភើប​។ ជាមួយនឹង       ម៉ូ​ឌែ​ល​រថយន្ត Kona ក្រុម​ហ៊​ន Hyundai បាន​បង្កើត​រថយន្ត​ដែលមាន​រូបរាង​ទំនើប ទាន់សម័យ និង​មាន​មុខងារ​ខ្ពស់​យ៉ាង​ល្អឥតខ្ចោះ ទៅតាម​តម្រូវការ​របស់​អតិថិជន ដែលមាន​ជីវភាព​រស់នៅ​មមាញឹក​។​


 
​លោក Brian Ko អគ្គនាយក​ក្រុមហ៊ុន Hyundai Camko Motor បាន​មានប្រសាសន៍ថា​៖«​រថយន្ត Kona ឆ្នាំ 2019 ថ្មី​ទាំងស្រុង ហើយ​សាក​សម​ល្អឥតខ្ចោះ សម្រាប់​អតិថិជន​ដែល​ចង់​ក្លាយជា​ម្ចាស់​រថយន្ត​លើកដំបូង ក៏ដូចជា​អតិថិជន​ដែលមាន​សុភ​វិនិច្ឆ័យ​វ័យក្មេង និង​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​រថយន្ត​ជប៉ុន SUV មួយ​ទឹក ដែល​ត្រូវ​ការជួសជុល​គុណភាព និង​ការធានា​រថយន្ត​ម៉ាក​ថ្មី​»​។ 


 
All-New Kona បានចាប់ផ្ដើម​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ដំបូង ជាមួយនឹង ម៉ូ​ឌែ​ល​ពិសេស Premium ដែល​ភ្ជាប់​មកជា​មួយកញ្ចប់​តម្លៃ​ដ៏​ពិសេស ដែលមាន​លើសពី​ប្រភេទ​រថយន្ត Suv ខ្នាតតូច​ដទៃ​។​


 
Kona ប្រភេទ​រថយន្ត SUV ខ្នាតតូច ដែលមាន​រូបរាង​លេចធ្លោ ប្លែក និង​រចនាបថ​ទាក់ទាញ​។​រចនាបថ​រូបរាង​ថ្មី​ទាំងស្រុង​នេះ រួមបញ្ចូល​គ្នា​ជាមួយនឹង​ភ្លើង​បំភ្លឺ LED កាន់តែ​បង្កើន​នូវ​រូបរាង​បែប​បច្ចេកវិទ្យា​ខ្ពស់​ទាន់សម័យ​។ មិន​ត្រឹមតែ​រូបរាង​ថ្មី មានតែ​មួយគត់​ប៉ុណ្ណោះ​ទេ Kona មានការ​រួមបញ្ចូល​គ្នា​ទាំង​រចនាបថ និង​សមត្ថភាព​ខ្ពស់ និង​ត្រូវបាន​រចនា​ឡើង ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​។  បន្ថែម​លើ​រូបរាង​ដ៏​ទាក់ទាញ​នេះ ដែល Kona ក៏មាន​ពណ៌​ជាច្រើន​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ជ្រើសរើស ដូចជា​ពណ៌​ស (Chalk White) ប្រាក់​(Silver Lake) ពណ៌​សេ​រ៉ា​មិច​ខៀវ (Ceramic Blue) ពណ៌​ខ្មៅ (Dark Night) ពណ៌​ក្រហមខ្ចី (Tangerine Comet) អតិថិជន​ដែលមាន​បំណង​ចង់បង្ហាញ​ពី​ភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​


 
Kona បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង 4 ស៊ីឡាំង 2.0 លីត្រ ដែល​អាច​ផលិត​នូវ​ថាមពល 149 សេះ ជាមួយនឹង​ប្រព័ន្ធ ប្រអប់លេខ​អូ​តូ ផ្ដល់នូវ​ប្រសិទ្ធភាព​ស​ន្សំ​សំចៃ​ប្រេងឥន្ធនៈ ភ្ជាប់​នឹង​ប្រព័ន្ធ​បើកបរ​ក្នុង​ទីក្រុង ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​ផ្សេងៗ​គ្នា​3 (Sport, Eco, Normal) ។​


 
​ផ្នែក​ខាងក្នុង​ទូលាយ ដែល​ផ្ដល់នូវ​ផាសុកភាព ជាមួយ​រចនា​ផ្នែក​ខាងក្រៅ បែប​ទាន់សម័យ​។​រួមមាន​អេក្រង់​ផុស​អណ្ដែត​ទំហំ 7 អ៊ី​ញ និង​ប្រព័ន្ធគ្រប់គ្រង HVAC (​ប្រព័ន្ធ​កៅអី កៅអី​ខ្យល់ និង​ម៉ាស៊ីនត្រជាក់​) ដែល​រួមចំណែក​បង្កើត​នូវ​បរិយាកាស ទៅតាម​តម្រូវការ​របស់​អ្នកបើកបរ និង​អ្នករួមដំណើរ​។​


 
​លក្ខណៈពិសេស​ថ្មី​សម្រាប់​ម៉ូ​ឌែ​ល 2019 Kona Premium រួមមាន​កាមេរ៉ា​ខាងក្រោយ ជាមួយនឹង​ខ្សែ​ត្រួតពិនិត្យ (Rear Camera with Dynamic Guideline) ឧបករណ៍​សាក​ទូរ​សព្ទ​មិន​ប្រើ​ខ្សែ (Wireless Charger) ប្រព័ន្ធ​ប្រាប់​ដំណឹង ពេល​មាន​រថយន្ត​កំពុង​ជែង (Blind Spot Detection) ដំបូល​កញ្ចក់​អូ​តូ ( Power Sunroof) ប្រព័ន្ធ​ត្រួតពិនិត្យ​សម្ពាធ​កង់​រថយន្ត (Tire Pressure Monitoring System ) ដើម្បី​បង្កើត​សុវត្ថិភាព និង​ភាពងាយស្រួល​នៃ​បទពិសោធន៍​របស់​អ្នកបើកបរ​។​


 
​នៅក្នុង​ព្រឹត្តិការណ៍​នេះ ភ្ញៀវ​អាច​ពិនិត្យមើល​នូវ​អ្វី​គ្រប់យ៉ាង​ថ្មី​របស់ 2019 Kona Premium ហើយ​រីករាយ​នឹង​ពិធី​សម្ពោធ​ដ៏​គួរឱ្យ​រំភើប ពី​ក្រុមហ៊ុន Hyundai Camko Motor Company៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com