ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្តម៉ាក MINI ដែលផលិតកាលពី៦០ឆ្នាំមុននៅតែស្អាត និងទាក់ចិត្តអតិថិជនខ្មែរបាន
× ភ្នំពេញ៖ រថយន្តម៉ាក MINI ដែលជាប្រភេទរថយន្តដែលរូបរាងតូច គួរឲ្យស្រឡាញ់ និងមានប្រជាប្រិយខ្លាំងនៅអឺរ៉ុបជាង៥០ឆ្នាំមកហើយនោះ ក៏មានវត្តមាននៅកម្ពុជាខ្មែរដែរ។ រថយន្ត MINI ដ៏ចំណាស់២គ្រឿង ដែលមួយគ្រឿង គឺ MINI coupé cabriolet ពណ៌ក្រហម ផលិតនៅឆ្នាំ១៩៥៨ និងមួយគ្រឿងទៀតគឺ MINI Morris ពណ៌ផ្ទៃមេឃ ផលិតនៅឆ្នាំ១៩៦២ ត្រូវបានហាងលក់រថយន្ត HBH Car Shop នាំចូលពីប្រទេសជប៉ុន មកស្រុកខ្មែរ ហើយក៏បានលក់ទៅឲ្យអតិថិជនខ្មែររួចហើយដែរ កាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុននេះ បាននាំរថយន្តបុរាណៗមកលក់នៅប្រទេសកម្ពុជា ជាង៥ឆ្នាំមកហើយ។
សូមបញ្ជាក់ថា រថយន្តម៉ាក MINI ផលិតឡើងលើកដំបងដោយក្រុមហ៊ុនអង់គ្លេស ឈ្មោះ British Motors Company នៅក្នុងឆ្នាំ១៩៥៧។ គិតត្រឹមឆ្នាំ២០០០ រថយន្ដម៉ាក MINI 5.300.000 គ្រឿងត្រូវផលិតឡើង ដូចជា MINI Wolseley Hornet, MINI Riley Elf, MINI Clubman, MINI Cooper, MINI Metro, MINI Flame Red, MINI Racing Green, MINI Countryman, MINI One, MINI Moderne និង MINI S (sport)។
តាមពិតទៅ មានក្រុមហ៊ុនច្រើនដែលធ្លាប់ធ្វើជាម្ចាស់ម៉ាករថយន្ត MINIនេះ។ ក្នុងនោះរួមមាន៖• ក្រុមហ៊ុន British Motors Company 1957-1968។
• ក្រុមហ៊ុន Rover 1968-1980។
• ក្រុមហ៊ុន Austin 1980-1989។
• ក្រុមហ៊ុន BMW 1989-សព្វថ្ងៃ។
សូមទស្សនារូបរាងតូចច្រឡឹង របស់រថយន្តអឺរ៉ុបម៉ាក MINI ២គ្រឿង ដែលមានវត្តមាននៅស្រុកខ្មែរខាងក្រោមនេះ៖
Tag:
រថយន្ត
យានយន្ត
រថយន្តបុរាណ
ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com