ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាឲ្យក្រុមហ៊ុន អេចធីធីអេច បញ្ឈប់ការជីកដី និងចាក់ដីនៅតាមដងព្រែកកោះខ្យង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យក្រុមហ៊ុន អេចធីធីអេច អាយលែន អ៊ិនវេសមេន បញ្ឈប់ជាបន្ទាន់ សកម្មភាពជីកយកអាចម៍ដី និងការចាក់ដីបំពេញនៅតាមដងព្រែកកោះខ្យង ក្នុងឧឡានជាតិព្រះសីហនុ «រាម»។ ការបញ្ជាឲ្យបញ្ឈប់សកម្មភាពនេះ ធ្វើឡើងក្រោយក្រសួងបរិស្ថាន ពិនិត្យឃើញសកម្មភាពរបស់ក្រុមហ៊ុននេះធ្វើឲ្យមានផលប៉ះពាល់ដល់បរិសា្ថនយ៉ាងធ្ងន់ធ្ងរ ពិសេសធ្វើឲ្យខូចទីជម្រាល ប៉ះពាល់ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធឆ្នេរ។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ធ្នូ ក្រុមហ៊ុនខាងលើ ពុំបានអនុវត្តន៍ស្របតាមខ្លឹមសារ ក្នុងលិខិតដែលបានឯកភាពគ្នា លើសំណើសុំសាងសង់កំពង់ចម្លងបណ្តោះអាសន្ន និងសំណើសុំជីកយកដី សម្រាប់សាងសង់ផ្លូវលំក្រាលគ្រួសក្រហម ដែលស្ថិតនៅភូមិខ្យង ឃុំអូរជ្រៅ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ៕
Tag:
យន្ត មីន
ព្រែក
ដី
កោះខ្យង
ឆ្នេររាម
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com