ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
Hello VOA៖ បច្ចេកវិទ្យា​ផ្តល់​ផល​វិជ្ជមាន​ដល់​អ្នកមាន​ជំនាញ តែ​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​គ្មាន​ជំនាញ​
19, Dec 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​បច្ចេកវិទ្យា​មាន​ច្រើន​សណ្ឋាន​តាំងពី​ផ្នែក​ព័ត៌មានវិទ្យា​ដល់​ផ្នែក​ម៉ាស៊ីន​ស្វ័យប្រវត្តិ​។ បច្ចេកវិទ្យា​ជួយ​បង្កើន​ផលិតភាព ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​ផលិតផល​មានតម្លៃ​ទាប​ជាង​មុន​។ ផ្ទុយទៅវិញ​បច្ចេកវិទ្យា​ក៏មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់ទី​ផ្សារ សេដ្ឋកិច្ច​និង​សង្គម​ផងដែរ ជាពិសេស​បច្ចេកវិទ្យា​អាចបង្កើត​នូវ​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​អាច​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស ដែល​អាចបង្កើត​បញ្ហា​ជាច្រើន​បន្ថែម​ទាំង​នៅក្នុង​សង្គម​។ ទោះជា​យ៉ាងនេះ​ក្តី លោក ហៀន ឧ​ត្ត​ម បេក្ខជន​ថ្នាក់បណ្ឌិត​ខាង​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​សិក្សា​អំពី​ផលប៉ះពាល់​របស់​បច្ចេក​វិទ្យា​នេះ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពង្រឹង​ជំនាញ​និង​បង្កើន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com