ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរខេត្តព្រះសីហនុ ដាក់តង់ជួលចំនួន៣០០ សម្រាប់ស្នាក់នៅថ្ងៃឆ្លងឆ្នាំ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ព្រះសីហនុ៖ មន្ទីរទេសចរណ៍ បានសហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងដាក់តង់ជួលចំនួន៣០០ នៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសម្រាក នៅថ្ងៃបុណ្យឆ្លងឆ្នាំ២០១៨-២០១៩។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ដែលចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ការដាក់តង់ជួលចំនួន៣០០តង់ តាមបណ្តោយឆ្នេរអូឈើទាល (អតីតអារីសស្តុន) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ដើម្បីឲ្យភ្ញៀវទេចរបានកម្សាន្ត និងសម្រាក នាឱកាសបុណ្យឆ្លងឆ្នាំ២០១៨-២០១៩ ។ ក្នុងថ្ងៃឆ្លងឆ្នាំនោះ រដ្ឋបាលខេត្ត នឹងរៀបចំភ្លើងបំភ្លឺពេលរាត្រី, បន្ទប់ទឹកស្អាត, បង្គន់ចល័តចំនួន៤០កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងតំបន់បោះតង់នោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com