កីឡាជាតិ
ជាតិ
FFC៖ HRW បន្ទ​ច់ប​ង្អា​ក់ការរួមចំណែក​របស់ Honda ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​
21, Dec 2018 , 11:10 am        
រូបភាព
ប្រភពរូបថត AFP
ប្រភពរូបថត AFP
ដោយ: រួបរួម
 ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​នៅ​ថ្ងៃទី​២១ ខែធ្នូ នេះ បាន​សេចក្តីប្រកាស​ព័ត៌មាន​ឆ្លើយតប​ទៅនឹង​លិខិត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watches) ដែល​បាន​ផ្ញើ​ទៅ​លោក Keisuke Honda​។ ក្នុង​លិខិត លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី របស់​អង្គការ​អន្តរជាតិ​មួយ បាន​សំដែង​ពី​ការព្រួយបារម្ភ​ទាក់ទង​នឹង​កិត្យានុភាព​របស់ Honda ចំពោះ​កិច្ចសហការ​ជាមួយ​លោក សៅ សុខា ដែល HRW ចោទថា ជា​ជា​អ្នក​ដែល​រំលោភសិទ្ធិ​មនុស្ស​។ FFC បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងនេះ​។​

 
«​ជាការ​ចោទប្រកាន់​ដដែលៗ​គ្មាន​ភស្តុតាង និង​មាន​ចរិតលក្ខណៈ​នយោបាយរ​បស់​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​អន្តរជាតិ​»​។ ជា​ប្រតិកម្ម​តប​របស់ FFC ទៅនឹង​លិខិត​របស់ HRW កាលពី​ថ្ងៃទី​៣ ខែធ្នូ។​
 
FFC បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក សៅ សុខា ដែល​បាន​ដឹកនាំ​ស្ថាប័ន​បាល់ទាត់​កម្ពុជា រហូត​បានក្លាយ​ជាស​មា​ជិ​ក​ដ៏​ល្អ (Good Citizen) របស់​សហព័ន្ធ​ប្រចាំ​អាស៊ី​-​អាគ្នេយ៍ (AFF), ប្រចាំ​អាស៊ី (AFC) រួមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ផងដែរ​។​
 
​ជាមួយគ្នានេះ FFC បាន​រៀបរាប់​ពី​ការប្រឹងប្រែង​របស់ខ្លួន​ក្នុង​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា និង​ការរួមចំណែក​ការងារ​សង្គម​ផ្សេងៗ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក សៅ សុខា​។​
 
​ទាក់ទង​នឹង​លោក Keisuke Honda សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​រំលឹក​ពី​ការចូលរួម​ស្ម័គ្រចិត្ត​របស់​កីឡាករ​លំដាប់​ពិភពលោក​រូបនេះ ក្នុងការ​អភិវឌ្ឍ​កីឡា​បាល់ទាត់​កម្ពុជា​ឆ្ពោះទៅកាន់​កម្រិត​តំបន់ និង​ទ្វីបអាស៊ី​ទាំងមូល​។​
 
​បច្ចុប្បន្ន លោក Honda ជា​កីឡាករ​របស់​ក្លិប​កំពូល​អូស្ត្រាលី Melbourne Victory និង​ជា​អ្នកចាត់ការ​ទូទៅ​ស្ម័គ្រចិត្ត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ FFC បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​មាន​ចរិត​នយោបាយ មិន​ត្រឹមតែ​បន្ទច់បង្អាក់​ការរួមចំណែក​ដ៏​ថ្លៃថ្លា​របស់លោក Keisuke Honda ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​ចន្ទ​ច់​បង្អាក់​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​តំបន់​អាស៊ាន ទ្វីបអាស៊ី និង​អន្តរជាតិ​ផងដែរ​»​។​
 
​លោក ខៀវ សា​ម៉េ​ត អនុប្រធាន FFC ក៏បាន​សំដែង​ការហួសចិត្ត​ផងដែរ ដែល​អង្គការ HRW ព្យាយាម​ភ្ជាប់​ករណី​នយោបាយ ទៅនឹង​កីឡា​។ លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន ThmeyThmey នយោបាយ និង​កីឡា​ជា​រឿង​ដាច់ដោយឡែក​ពីគ្នា​៕

Tag:
 Keisuke Honda
  សៅ សុខា​
  Brad Adams
© រក្សាសិទ្ធិដោយ thmeythmey.com