ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ពិ​ព័រ​ណ៌​ផ្សារណាត់​នៅ​បាត់ដំបង ប្រមូលផ្តុំ​កសិករ​ផ្លាស់ប្តូរ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​
21, Dec 2018 , 3:59 pm        
រូបភាព
​បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង​បានរៀបចំ​ពិធី​«​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព​» ជា​លើក​ទី​៣ នៅ​ទី​១៩ ធ្នូ​កន្លងទៅ​។ កម្មវិធី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​កសិករ​អំពី​បន្លែ​សុវត្ថិភាព រួមទាំង​ប្រមូលផ្តុំ​គ្រប់​តួអង្គ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​ជួបគ្នា​ផ្លាស់ប្តូរ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ ប្រារព្ធ​នៅ​បរិវេណ​សួន​នាគ​សន្តិភាព ទី​រួម​ខេត្តបាត់ដំបង​។​

 
​ទន្ទឹមនឹងនេះ គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង យក​បន្លែ​សុវត្ថិភាព​, កសិផល​របស់​សហគម​ន៍​កសិកម្ម​, ផលិតផល​កែច្នៃ​ធាតុ​ចូល​កសិកម្ម មក​តាំង​លក់​ក្នុង​ពិធី «​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព និង​ការចុះបញ្ជី​ចម្ការ និង​បិត​រូប​សញ្ញា​នៃ​ការអនុវត្ត​កសិកម្ម​ល្អ (GAP)» ប្រមាណ​ជាង​៣០​ស្តង់​ផងដែរ​។ កម្មវិធី​នេះ​មាន​មន្ត្រីរាជការ​, និស្សិត​, អាជីវករ​, ក្រុមហ៊ុន និង​ប្រជា​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​សរុប​ប្រមាណ​៣០០​នាក់​។

សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ពិ​ព័រណ៌​នេះ​ដូច​ទៅ​៖ 

































© រក្សាសិទ្ធិដោយ thmeythmey.com