ONE Championship
កីឡាជាតិ
ជាតិ
ONE: A New ERA នៅ​តូ​ក្យូ មាន​ខ្សែក្រវាត់​ពិភពលោក​ចំនួន​៣​ដែល​ត្រូវ​ដណ្តើម​
22, Dec 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ល្បីៗ​ចំនួន ៦​គូ នឹង​បង្ហាញខ្លួន​ឲ្យ​សង្វៀន​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ថ្ងៃអាទិត្យ ទី ៣១ ខែមីនា ឆ្នាំ ២០១៩ ក្នុង​ព្រឹត្តិការណ៍ ONE: A NEW ERA ខណៈ ខ្សែក្រវាត់ ONE World Titles ចំនួន​៣ កំពុង​រង់ចាំ​ម្ចាស់​របស់ខ្លួន​។​

 
​ជើងឯក​ពិភពលោក Eduard "Landslide" Folayang ពី​ហ្វីលីពីន  ត្រូវការពារ​ខ្សែការពារ​ខ្សែក្រវាត់ ONE Lightweight World Title ក្នុងជំនួប​តទល់​ជាមួយ​ជើង​ខ្លាំង​នៃ​ម្ចាស់ផ្ទះ​ជប៉ុន  Shinya “Tobikan Judan” Aoki​។​
 
​ពួកគេ​ធ្លាប់​ប៉ះគ្នា​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៦ ព្រឹត្តិការណ៍ ONE: DEFENDING HONOR រួចមកហើយ ដោយ​កាលនោះ Folayang  បាន​ផ្តួល​យក​ខ្សែក្រវាត់​ពី​ជើងឯក​ជប៉ុន​បា​នស​ម្រ​ច​។ 
 
​គូ​សំខាន់​មួយទៀត គឺ​អ្នកលេង​ក្បាច់គុន​ដ៏​ខ្លាំង​របស់​ចិន នាង Xiong Jing Nan ត្រូវការ​ការពារ​ខ្សែក្រវាត់​ONE Women's Strawweight World Title របស់ខ្លួន​ពី​ការដណ្តើម​របស់​កីឡាការិនី​សិង្ហ​បុរី Angela Lee ដែលជា​ជើងឯក​ខ្សែក្រវាត់​ONE Women's Atomweight World​។​
 
​តាមពិតទៅ កីឡាការិនី​លំដាប់​ឆ្នើម​ពិភពលោក​ទាំងពីរ ត្រូវ​ប៉ះគ្នា​តាំងពី​ព្រឹត្តិការណ៍ ONE: HEART OF THE LION កាលពី​ខែវិច្ឆិកា​មកម្ល៉េះ ប៉ុន្តែ Angela Lee មិនអាច​ចូល​ប្រកួត​បាន ដោយសារ​មាន​របួស​។​
 
​ពេលនេះ កីឡាការិនី​សិង្ហ​បុរី បានជា​សះស្បើយ ហើយ​រាជ​នី​ក្បាច់គុន​ចម្រុះ​រូបនេះ ត្រៀមខ្លួន ដើម្បី​គ្រង​ខ្សែក្រវាត់​មួយទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ នាង​ត្រូវ​ធ្វើយ៉ាងណា​ផ្តួល  Xiong Jing Nan ឲ្យ​បាន​សិន ព្រោះថា​អ្នកលេង​ក្បាច់គុន​ចិន​រូបនេះ​មិនទាន់មាន​ប្រវត្តិ​ចាញ់​គេ​ឡើយ​នៅ ONE Championship ។ 
 
​ជាមួយគ្នានេះ វ​ជើង​ខ្លាំង​ខ្សែក្រវាត់​ពីរ​របស់​មី​យ៉ាន់​ម៉ា Aung La N Sang ក៏​នឹងត្រូវ​ការពារ​ខ្សែក្រវាត់​ខ្លួន​ដែរ ពី​អធិរាជ​ក្បាច់គុន​របស់​ជប៉ុន Ken Hasegawa ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​មធ្យម​។ 
 
​កីឡាករ​ទាំងពីរ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កាលពី​ខែមិថុនា ២០១៨ ដែល​អាច​និយាយបានថា​ជាការ​ប៉ះគ្នា​ដ៏​កក្រើក​មួយ​ក្នុង​ប្រវត្តិសាស្ត្រ និង​ទទួលបាន​ពានរង្វាន់​បន្ទាប់មក​ថា​ជា ការប្រយុទ្ធ​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​។ កាលនោះ​ជើង​ខ្លាំង​ភូមា បាន​យកឈ្នះ​ភាគី​ជប៉ុន​នៅ​ទឹក​ចុងក្រោយ​។ 
 
​បន្ថែម​ពីលើ​នោះដែរ នឹងមាន​ការប្រយុទ្ធ​គ្នា​រវាង Eddie Alvarez សមាជិក​ថ្មី​របស់ ONE ដែល​ធ្លាប់ជា​អតីត​ជើងឯក​នៅ​ស្ថាប័ន UFC ដោយ​គេ​ត្រូវ​ប្រឈមមុខ​ជាមួយ Demetrious Johnson តែម្តង​។ 
 
Alvarez ជា​កីឡាករ​តែ​ម្នាក់​គត់​ដែលមាន​ខ្សែក្រវាត់​ទាំង​នៅ UFC និង​នៅ Bellator រីឯ Johnson មាន​ប្រវត្តិ​ការពារ​ខ្សែក្រវាត់​ខ្លួន​១១​ដង​ហើយ​នៅ UFC Flyweight Title​។ កីឡាករ​ទាំងពីរ​មាន​កាតា​ព្វ​កិច្ច​ក្នុង​វគ្គ​ជម្រុះ​ទី​៣​នៃ​កម្មវិធី ONE Lightweight World Grand Prix ដូចគ្នា​ផងដែរ​។ 
 
​ប៉ុន្មាន​គូ​ខាងលើ​ធ្វើ​ឲ្យ​សង្វៀន​កក្រើក​ស្រាប់​ហើយ តែ​អ្វីដែល​ធ្វើ​ទស្សនិកជន​រឹតតែ​ព្រឺព្រួច​ទៀត​នោះ គឺ​នឹងមាន​វត្តមាន  Andy Souwer ជើងចាស់​ខាង​ប្រដាល់សេរី និង​ជា​កីឡាករ​លើក​ពាន​នៅ K-1 World Max Champion ត្រូវបាន​គេ​រៀបចំ​ឲ្យ​តទល់​ជាមួយ​វីរជន​របស់​ថៃ​គឺ Yodsanklai IWE Fairtex ៕
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com