កំណាព្យ
ជាតិ
ខ្មែរ​ឆ្ងាញ់​ម្ហូប​ខ្មែរ​
22, Dec 2018 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៨ ប៉ាកកា​ខ្មៅ​

​កកូរ​ប្រហើរ​ត្រីឆ្អើរ​ស្វាយ​បុក​
​ល្បី​អា​មុក​ឈ្ងុយឆ្ងាញ់​ទាំង​ស្ងោរជ្រក់​
​អណ្តែង​ឆ្លូញ​ឆ្លាំង​អាំង​ឆ្លាស់​ត្រី​ផ្ទក់​
​ផ្ទាប់​នឹង​ជ្រក់​ឆ្ងាញ់​ណាស់​ម្ហូប​ស្រុកស្រែ​។​
 
​ប្រហុក​ផ្អក​ម៉ាំ​ផ្តាំរ​ករាំង​ខ្ចី​
​មាន់​ឆា​ខ្ចី​ដុត​ត្រី​ក៏​ណាស់ដែរ​
​ផ្កាស្នោ​ទឹកគ្រឿង​សឿង​មាន​តាម​ខែ​
​នេះ​ម្ហូប​ខ្មែរ​ពូកែ​ពី​ដូនតា​។​
 
​ប្រហុក​លើ​ជ្រុ​ញ​មិន​ធុញ​ត្រប់ស្រួយ​
​ស្អំ​បែក​ត្រួយ​ននោង​ទងល្ពៅ​ផ្កា​
​ឆ្កោក​ឆ្កែ​ង​ស្ងោរជ្រក់​អាំង​ក៏​អស្ចារ្យ​
​ទៅដល់​ណា​ខេមរា​ប្រាប់ត​គ្នា​។​
 
​ភី​ហ្សា​គុយទាវ​ទឹក​រាវ​រឺ​គោក​
​បរិភោគបាន​ត្រឹម​តែមួយ​គ្រា​
​ខ្មែរ​នំ​បញ្ចុក​បាយ​ពី​យូរយា​
​តោះ​រួមគ្នា​កុំ​ឈ្លោះ​ព្រោះតែ​ឆី​?

© រក្សាសិទ្ធិដោយ thmeythmey.com