ជាតិ
កែប តំបន់ឆ្នេរ​ដ៏​ប្រណីត​តាំងពី​សម័យ​អាណាព្យាបាល​បារាំង​
23, Dec 2018 , 12:36 pm        
រូបភាព
ដោយ: ថ្មីៗ
​កែប​ជា​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ប្រណីត​មួយ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ​១៩០៨​នា​សម័យ​អាណាព្យាបាល​បារាំង​។ កាលណោះ កែប ត្រូវបាន​ហៅថា «​បុរី​កែប​» (​ឬ Kep-sur-Mer) ជា​ភាសា​បារាំង​។ តាម​ឯកសារ​ស្រាវជ្រាវ​មួយចំនួន ពាក្យ «​កែប​» ក្លាយ​ចេញពី​ពាក្យ​បារាំង «Le cap» ដែល​មានន័យថា ជ្រោយ ឆក ទី​ខ្ពស់ ឬ​តំបន់​ដីដុះ​លយ​ទៅ​សមុទ្រ​។​

 
​ឆ្នេរកែប មាន​ប្រភេទ​ខ្សាច់​សមុទ្រ​ពណ៌​ខ្មៅ​មិន​ចាញ់​តំបន់ឆ្នេរ​នៃ​ប្រទេស​ផ្សេង​ទៀតឡើយ​។ កាលពី​អតីតកាល កែប ឬ​ឆ្នេរកែប​នេះ ជា​រមណីយដ្ឋាន​ដ៏​ពេញនិយម​របស់​សម្តេចព្រះ​វររាជបិតា នរោត្តម សីហនុ ផងដែរ​។ បទ «​ទី​កែប​» ដែលជា​ព្រះរាជ​និពន្ធ​ផ្ទាល់​របស់​ព្រះ​បរម​រតន​កោដ្ឋ កាន់តែ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចង់ទៅ​កម្សាន្ត​នៅ​ទីនោះ​យ៉ាងខ្លាំង​។​
 
​កាលពី​អំឡុង​ឆ្នាំ​១៩៦៤ អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត ក៏បាន​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេងដែលមាន​ចំណងជើង​ថា «​វិស្សមកាល​នៅ​កែប​» ក្រោម​ការដឹកនាំ​ប្រគំ​តន្ត្រី​របស់លោក មែរ ប៊ុន ផងដែរ​។​
 
​ក្រុមការងារ​សារព័ត៌មាន ThmeyThmey បាន​ទៅ​សម្រាក​យក​ខ្យល់​បរិយាកាស និង​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ទីនោះ នា​អំឡុង​កម្សាន្ត​ចុងឆ្នាំ​របស់ខ្លួន​។ ដំណើរ​កម្សាន្ត​នេះ មានការ​ចូលរួម​ឧបត្ថម្ភ​ផងដែរ​ពី​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន Mercedes Benz កសិដ្ឋាន​ធម្មជាតិ​ចំការ​ដំណាក់ (​ភ្នំ​វ​ល្លិ៍​) និង​លោក អាង គីម​អៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tours​។​
 
​សូម​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម​៖
 
































Tag:
 ទេសចរណ៍​
  ឆ្នេរ​
© រក្សាសិទ្ធិដោយ thmeythmey.com