ជាតិ
ត្រជាក់ចិត្ត ត្រជាក់​កាយ​នៅ​រមណីយដ្ឋាន​ទឹកឈូ ខេត្តកំពត​
24, Dec 2018 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ ជាទី​តាំង​ទេសចរណ៍​មួយ​ដ៏​មាន​សក្តានុពល​ដែលមាន​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត​។ ដោយមាន​ទឹក​ហូរ​ថ្លាឈ្វេង​ខួប​ប្រាំង ខួប​វស្សា​ចេញពី​ភ្នំ​ដំរី និង​ភ្នំ​កំចាយ ទេសចរ​ជាតិ អន្តរជាតិ រីករាយ​ងូតទឹក​កម្សាន្ត​លើ​ផ្ទាំង​ថ្មដា​តូចធំ និង​ផ្តិត​យក​ទិដ្ឋភាព​នានា​។​

 
​មុន​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ក្រោយ​បញ្ចប់​ដំណើរ​កម្សាន្ត​រយៈពេល​ពី​រ​ថ្ងៃ​នៅ​តំបន់​សមុទ្រ និង​ភ្នំ ក្រុម​បុគ្គលិក​នៃ​សារព័ត៌មាន ThmeyThmey បាន​ទៅ​លំហែកាយ​នៅ​ទឹកឈូ ដែល​ពោរពេញ​ទៅដោយ​ខ្យល់​បរិយាកាស​បរិសុទ្ធ​។​
 
​ក្រុមការងារ​យើង​បាន​ជួល​តូប​ចំនួន​៣​ដែល​នៅជាប់​ល្វែង​គ្នា ដោយ​តូប​មួយ​មានតម្លៃ​១០​ដុល្លារ​អាមេរិក​។ ក្នុង​បញ្ជី​មុខម្ហូប ម្ហូប​មួយ​មុខ​មានតម្លៃ​ចាប់ពី​៦​ម៉ឺន​រៀល​ឡើងទៅ ដោយ​ម្ចាស់​តូប​អះអាង ជាត​ម្លៃ​ដែលមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​អាជ្ញាធរ ជាពិសេស​ផ្នែក​ទេសចរណ៍​។​
 
​នៅវេលា​ថ្ងៃត្រង់ ចំ​ថ្ងៃអាទិត្យ ដែល​ក្រុម​សារព័ត៌មាន ThmeyThmey បាន​ទៅដល់​នោះ យើង​សង្កេតឃើញថា មិនសូវមាន​ភ្ញៀវ​ច្រើន​ឡើយ​។ ទាក់ទង​នឹង​ករណីនេះ ម្ចាស់​តូប​បាន​បញ្ជាក់ថា មកពី​ចិន​បញ្ចេញ​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ច្រើនពេក ប៉ុន្តែ​ម្ចាស់​អាជីវ​កម្មបាន​ចងខ្សែ ទៅ​ម្ខាង​ទៅ​ម្ខាង​ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ទប់ខ្លួន​នឹង​កម្លាំង​ទឹក​ដ៏​ខ្លាំង​។​
 
​ដំណើរ​ទេសចរណ៍​ចុងឆ្នាំ​របស់​ក្រុម​សារព័ត៌មាន ThmeyThmey មាន​ចូលរួម​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន Mercedes Benz កសិដ្ឋាន​ធម្មជាតិ​ចំការ​ដំណាក់ (​ភ្នំ​វ​ល្លិ៍​) និង​លោក អាង គីម​អៀង ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tours៕
 








































Tag:
 ទឹកឈូ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com