ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
យានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុនស្តារ អូតូ បង្កើតឡើងតាមស្តង់ដារសកល ដែលអាចជួសជុលគ្រប់បញ្ហារបស់រថយន្ត
× បច្ចុប្បន្ន ម្ចាស់រថយន្តភាគច្រើនប្រឈមនឹងការលំបាក ស្វែងរកយានដ្ឋានជួសជុលរថយន្ត ដែលត្រឹមត្រូវ គួរឲ្យចិត្តបានទាំងតម្លៃ និងគុណភាព។ ពួកគាត់មិនដឹងថាត្រូវទៅកន្លែងណា នោះទេ។
រោងជាងជួសជុលរថយន្ត របស់ក្រុមហ៊ុន Star Auto ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសាកល របស់ក្រុមហ៊ុន Mercedes-Benz (MB) ពោលគឺដូចគ្នាទៅនឹងឯបរទេសតែម្តង។ រោងជាងជួសជុលរថយន្តនេះ មានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុល ដែលត្រូវបានតម្រូវដោយក្រុមហ៊ុន Mercedes-Benz (MB, ការប្រើប្រាស់គ្រឿងបន្លាស់ថ្មីពិតប្រាកដរបស់ក្រុមហ៊ុន MB ព្រមទាំងមានអ្នកបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benzផងដែរ។
អ្វីដែលពិសេសនោះ គឺក្រុមអ្នកជំនាញជួលជុលរថយន្តរបស់ក្រុមហ៊ុន Mercedes-Benz អាចជួសជុលអ្វីក៏បាន អាស្រ័យលើកំហូចនៃរថយន្តនីមួយៗ ព្រោះរោងជាងរបស់ Star Auto អាចជួសជុលបានគ្រប់ប្រភេទនៃបញ្ហា។ ហើយមុននឹងចាប់ផ្តើមជួសជុល ក្រុមហ៊ុន គឺតែងតែផ្តល់ឲ្យអតិថិជន ត្រួតពិនិត្យមើលការវាយតម្លៃលម្អិតសិន។ ឯតារាងតម្លៃនៃការជួសជុល ត្រូវបានផ្តល់ឲ្យអតិថិជនដោយមិនគិតថ្លៃផងដែរ។ ប្រសិនបើម្ចាស់រថយន្តមិនឯកភាពលើតម្លៃនៃការជួសជុល នោះក្រុមហ៊ុន ក៏មិនគិតថ្លៃប្រាក់ លើការត្រួតពិនិត្យកំហូចនោះដែរ។
ដូច្នេះប្រសិនបើរថយន្តរបស់លោកអ្នក មានបញ្ហា ឬមានកំហូចណាមួយនោះ សូមអញ្ជើញទៅទទួលការប្រឹក្សា និងត្រួតពិនិត្យរកកំហូចរថយន្តដោយឥតថ្លៃ នៅរោងជាងជួសជុលរថយន្តរបស់ក្រុមហ៊ុន Star Auto ដែលស្ថិតនៅផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជ្រើសរើស កន្លែងថែទាំ និងជួសជុលរថយន្តបានត្រឹមត្រូវ គឺប្រៀបដូចនឹងការជ្រើសរើសឲ្យគ្រួសាររបស់លោកអ្នករីករាយ ទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរប្រកបដោយគុណភាព សុវត្ថិភាព។ ទំនាក់ទំនងទូរសព្ទលេខ 017-231-488 | 023-231-488 ៕
Tag:
រថយន្ត
ស្តារ អូតូ
យាន្តយន្ត
Star Auto
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com