ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ខេត្តចម្ប៉ាសាក់ នៅឡាវ និងមណ្ឌលគិរី នៅកម្ពុជា ជាទីតាំងអំណោយផលល្អបំផុតសម្រាប់ដំណាំកាហ្វេ
× ខេត្តចម្ប៉ាសាក់ (ឡាវ)៖ ពូជកាហ្វេដែលត្រូវបានគេនិយមដាំដុះមាន២ប្រភេទធំៗ គឺកាហ្វេ Robusta និង Arabica។ សម្រាប់ទីតាំងដ៏ល្អបំផុតសម្រាប់ដំណាំកាហ្វេនៃប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរី និងនៅប្រទេសឡាវ គឺខេត្តចម្ប៉ាសាក់។ បើតាមលោក យឹម សារុំ បុគ្គលិកនៃអង្គការសេដាក នៅខេត្តមណ្ឌលគិរី មានរយៈកម្ពស់ត្រឹម៩០០ម៉ែត្រ គឺអំណោយផលលើដំណាំកាហ្វេ Robusta ចំណែកឯខេត្តចម្ប៉ាសាក់ មានរយៈកម្ពស់រហូតដល់១២៩៤ម៉ែត្រ ដែលអំណោយផលលើការដាំកាហ្វេ Arabica។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាដំណើរទស្សនកិច្ចនៅប្រទេសឡាវ លោក យឹម សារុំ បានបញ្ជាក់ថា៖ «នៅកម្ពុជាពី៧០ទៅ៨០ភាគរយ ជាប្រភេទកាហ្វេ Robusta ហើយមានតែ២០ភាគរយ ជាArabica ដែល Arabica ត្រូវការអាកាសធាតុត្រជាក់ក្នុងរយៈកម្ពស់ខ្ពស់។ រីឯស្រុកប៉ាកសង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវវិញ មាន៨០ភាគរយជាប្រភេទ Arabica ហើយ Robusta មានត្រឹម ២០ភាគរយប៉ុណ្ណោះ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក យឹម សារុំ បុគ្គលិកសេដាកដូចតទៅ៖
ប្រជាពលរដ្ឋរស់នៅតំបន់ប៉ាកសង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ភាគច្រើនបានដាំកាហ្វេ Arabica ដោយសារតែតំបន់នេះ មានអាកាសធាតុត្រជាក់ក្នុងរយៈកម្ពស់ជាង១២០០ម៉ែត្រ។ ក្នុងតំបន់នេះ ប្រជាពលរដ្ឋនិយមដាំកាហ្វេ Arabica ៥ប្រភេទដូចជា Arabica ទីវីកា, Arabica ចាកា, Arabica កាទួយ, Arabica កាទីម័រ និង Arabica កាតូរ៉ា។ កាហ្វេ Arabica ទាំងអស់នេះ មានរូបរាង និងគុណភាពខុសគ្នាផងដែរ។
សូមបញ្ជាក់ថា កាហ្វេ Robusta មានជាតិកាហ្វេអ៊ីនខ្លាំងជាងកាហ្វេ Arabica ពីរដង ហើយគ្រប់របស់វាមានរាងពងក្រពើ។ ចំណែក កាហ្វេ Arabica វិញ មានរសជាតិជូរ ហើយគ្រប់របស់វាមានរាងមូល។ Arabica ត្រូវការដាំនៅតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងជាង Robusta៕
© រក្សាសិទ្ធិដោយ thmeythmey.com