ខ្មែរក្រហម
ជាតិ
ជប៉ុន ផ្តល់១,២លានដុលា្លរបន្ថែមទៀត ដើម្បីទ្រទ្រង់តុលាការខ្មែរក្រហម រូបបានពី សាលាក្តីខ្មែរក្រហម
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយ១,២លានដុល្លារទៀត ដល់អង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលហៅជាទូទៅថាសាលាក្តីខ្មែរក្រហម ដើម្បីទ្រទ្រង់ដំណើរការរបស់ស្ថាប័នមួយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ធ្នូ ថវិកានេះមានសារៈសំខាន់លើសាលាក្តីខ្មែរក្រហម ដោយផ្អែកលើទស្សនៈបីចំណុច គឺទី១ ការកាត់ក្តីខ្មែរក្រហម ដែលជាដំណាក់កាលបញ្ចប់នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ទី២ សាលាក្តីខ្មែរក្រហម នឹងជួយស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងទី៣ សាលាក្តីនេះ នឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ក្រោមហេតុផលទាំងនេះ រដ្ឋាភិបាលជប៉ុនបានកត់សម្គាល់ការអភិវឌ្ឍរបស់សាលាក្តីខ្មែរក្រហម នាពេលថ្មីៗនេះ ជាពិសេស ក្រុមអង្គប្រជុំជម្រះសាលាដំបូង លើសំណុំរឿង០០២/០២។ លើសពីនេះ ភាគីជប៉ុន លើកទឹកចិត្តឲ្យសាលាក្តីខ្មែរក្រហម បន្តដំណើរការលើសំណុំរឿងដែលនៅសេសសល់ ក្នុងរបៀបមួយដែលមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស។
រដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់សាលាក្តីខ្មែរក្រហម តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ រហូតដល់ត្រឹមថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៨ មានជាង៨៧លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com