អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
នាល្ងាចនេះ «ទែរូដ៏ប្រណិតបែបបុរាណ» ប្រគំចម្រៀង និងរបាំជនជាតិ អបអរសាទរឆ្លងឆ្នាំសកលនៅមុខ«បឹងកន្សែង»
× នារសៀលថ្ងៃទី៣១ ដែលជាថ្ងៃឆ្លងឆ្នាំសកល សណ្ឋាគារ Terres Rouges ដ៏ប្រណិតបែបបុរាណ ដែលស្ថិតនៅទល់មុខបឹងកន្សែង នាក្រុងបានលុង សូមអញ្ជើញភ្ញៀវទេសចរណ៍ និងអតិជនទាំងអស់ចូលរូមអបអរសាទរឆ្នាំថ្មី និងទស្សនារបាំ និងចម្រៀងជនជាតិភាគតិច នៅក្នុងសណ្ឋាគារ Terres Rouges ដោយឥតគិតថ្លៃអមជាមួយនឹងការទទួលទានភេសជ្ជៈ, ស្រាជនជាតិដើមភាគតិច, ស្រាក្រហម, ស្រាក្រឡុងដ៏ពិសេស។
សណ្ឋាគារ Terres Rouges ដែលត្រូវបានសាងសង់អំពីឈើដោយរក្សារចនាបទខ្មែរ ប្រារព្ធកម្មពិធីនេះឡើងក្នុងគោលបំណង ចូលរួមគាំទ្រ និងលើកកម្ពស់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចនៃខេត្តរតនគិរី និងធ្វើឲ្យភ្ញៀវទេសចរណ៍ និងអតិជនទាំងអស់ទទួលបាននូវអារម្មណ៍ រំភើប និងបង្កើតនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ជាមួយនឹងសណ្ឋាគារ Terres Rouges ។
សណ្ឋាគារ Terres Rouges សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរណ៍ និងអតិជនទាំងអស់ដែលបានទទួលយកសេវាកម្មស្នាក់នៅ និងសេវាកម្មកម្សាន្តជាច្រើនទៀតពីសណ្ឋាគារយើងខ្ញុំ។
សូមអញ្ជើញទាក់ទង៖
© រក្សាសិទ្ធិដោយ thmeythmey.com