ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទំព័រ​ហ្វេ​ស​ប៊ុ​កលោក អ៊ាង សុផល្លែត ស្ថិតនៅ​លេខ​រៀង​ទី​៤ ក្នុងចំណោម​បុគ្គល​ល្បីៗ​នៅ​កម្ពុជា​
29, Dec 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ាង សុផល្លែត ដែល​ចែករំលែក​អំពី​កសិកម្ម​-​រូបមន្ត​ឱសថ​បុរាណ មាន​អ្នក Likes ជាង ៤,១​លាន​នាក់​។ ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៤ ក្នុងចំណោម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បុគ្គល​ល្បីៗ​ដែលមាន​អ្នក Likes Page ច្រើន​បំផុត​នៅ​កម្ពុជា​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន មាន​អ្នក Likes ១០​លាន​, អ្នកនាង មាស សុខ​សោភា ៤,៧​លាន​, លោក សម រង្សី  ៤,៦​លាន​។ តើ​លោក អ៊ាង សុផល្លែត និយាយ​អ្វីខ្លះ​អំពី​កិច្ចការ​សង្គម​ដែល​លោក​កំពុង​ធ្វើ​សព្វថ្ងៃនេះ​?


 
​សូម​ទស្សនា​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ាង សុផល្លែត  ដូចតទៅ​នេះ​៖


 
​លោក អ៊ាង សុផល្លែត ជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។  លោក​បាន​មើលឃើញ​ពី​កង្វះខាត​ចំណេះដឹង​បច្ចេកទេស​កសិកម្ម និង​រូបមន្ត​ឱសថ​បុរាណ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជនបទ​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍ ទើប​លោក​បានធ្វើ​សកម្ម​ចែករំលែក​នេះ​។ លោក​អះអាងថា រូបមន្ត​ឱសថ​បុរាណ ដែល​លោក​ចែករំលែក​នេះ​មានការ​ស្រាវជ្រាវ​ត្រឹមត្រូវ ពិសេស​ដកស្រង់​ពី​សៀវភៅ​ដែល​កត់ត្រា​ដោយ​ក្រសួងសុខាភិបាល និង​ម្យ៉ាងទៀត​លោក​ក៏​ធ្លាប់​ទទួល​ការបណ្ដុះបណ្ដាល​នៅ​ប្រទេស​ថៃ​អំពី​ឱសថ​បុរាណ​ផងដែរ​៕
 



Tag:
 អ៊ាង សុផល្លែត​
  ឱសថ​បុរាណ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com