ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ចិន​, វៀតណាម​, ព្រុយ​ណេ អនុវត្ត​ការមិន​យកពន្ធ​ត្រួតគ្នា ចាប់ពី​ខែមករា​ឆ្នាំ​២០១៩
30, Dec 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចិន វៀតណាម និង​ប្រទេស​ព្រុយ​ណេ ក្នុងពេល​កន្លងមក នឹង​ចូល​ជា​ធរមាន​សម្រាប់​ការអនុវត្ត នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។​



​គួរ​បញ្ជាក់ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀស​យកពន្ធ​ត្រួតគ្នា និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ជាមួយ​ប្រទេស​ចិន នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៦ ព្រុយ​ណេ​ដា​រូ​សា​ឡឹម នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧ និង​ជាមួយ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨​។ 
 
​បន្ទាប់ពី​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​នៅ​ខែធ្នូ​នេះ កិច្ចព្រមព្រៀង​ទាំងបី​នេះ​នឹងត្រូវ​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ តទៅ​៕

Tag:
 ពន្ធ​ត្រួតគ្នា​
© រក្សាសិទ្ធិដោយ thmeythmey.com