ជាតិ
សង្គមជាតិ
បុគ្គល​សំខាន់ៗ អ្នកនយោបាយ អ្នកសិល្បៈ កីឡា ដែល​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១៨
31, Dec 2018 , 12:01 pm        
រូបភាព
ដោយ: រួបរួម
​លោក ឯម សំអាន លោក ណៃ ប៉េ​ណា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ លោក អៀវ បណ្ណាការ អ្នក​ម្នាង អ៊ុក ផល្លា លោក ជាម ច័ន្ទនី និង​លោក យូ បូ ជាដើម ស្ថិតក្នុង​ចំណោម​បុគ្គល​សំខាន់ៗ និង​ល្បីៗ ដែល​បានទទួល​មរណភាព​ក្នុង​ឆ្នាំ​២០១៨​។​

 
​សារព័ត៌មាន ThmeyThmey សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង​សូម​ដួង​វិញ្ញាណក្ខន្ធ​ឥស្សរជន អ្នកនយោបាយ អ្នកសិល្បៈ អ្នកកីឡា សង្គម​ស៊ីវិល ជនបរទេស​ដែលមាន​គុណបំណាច់​ចំពោះ​ប្រជាជាតិ​ខ្មែរ ក៏ដូចជា​ជនរួមជាតិ​ដែល​បានធ្វើ​មរណកាល ឆ្ពោះទៅកាន់​សុគតិភព​។​
 
​ខាងក្រោម​នេះ ជា​សម្រង់​ឈ្មោះ​បុគ្គល​សំខាន់ៗ និង​ល្បីៗ មួយចំនួន​ដែល​បានទទួល​មរណភាព​ក្នុង​ឆ្នាំ​២០១៨៖
 
០៥-​មករា​៖ លោក សឹម សុន អតីត​អតីត​អភិបាលខេត្ត​សៀមរាប នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់មក​បាន​ទៅ​ចូលរួម​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានទទួល​មរណភាព​។  
 
២៣-​មករា​៖ លោក ស៊ាន ប៉េង​សែ ស្ថាបនិក​និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង បានទទួល​មរណភាព ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ 
 
១៧-​កុម្ភៈ​៖ លោក ឯក វីរៈ​ដេ​ដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវជា​កូនបង្កើត​របស់លោក ឯក សំអុល បានទទួល​មរណភាព ក្នុង​ជន្មាយុ ៥២​ឆ្នាំ ដោយ​រោគាពាធ​។ 
 
២១-​កុម្ភៈ​៖ អ្នកឧកញ៉ា ដួង ឈី​វ អតីត​ប្រធាន​សមាគម​ខ្មែរ​-​ចិន និង​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​កម្ពុជា បានទទួល​មរណភាព​ក្នុង​អាយុ​៧៧​ឆ្នាំ ដោយ​រោគាពាធ​។ 
 
២៤-​កុម្ភៈ​៖ លោក ឃុន ឈី ឧ​ត្ត​ម​ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ដោយ​ជរាពាធ​។​
 
២០-​មីនា​៖ តារាចម្រៀង​ស្រី​រ៉ុ​ក​ខេន​រ៉ូ​ល អ្នកស្រី កាក់ ច​ន្ធី បានទទួល​មរណភាព​ក្នុង​អាយុ​៣៨​ឆ្នាំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ។ 
 
២៤-​មីនា​៖ លោក ឯម សំអាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៧១​ឆ្នាំ ដោយ​រោគាពាធ ។ 
 
៣០-​មីនា​៖ តារា​កំប្លែង​ជើងចាស់ លោក ម៉ៅ សាមឿន ហៅ វីតាមីន​សេ បានទទួល​មរណភាព​ក្នុង​អាយុ​៦៩​ឆ្នាំក្រោយ​រស់នៅ​ត្រាំត្រែង​ជាមួយ​ជំងឺ​រ៉ាំ​រៃ ដុំ​សាច់​ដុះ​លើ​ថ្លើម និង​ជំងឺ​ផ្សេងៗ អស់​ជាច្រើន​ខែ​។ 
 
១០-​ឧសភា​៖ លោក អៀវ បណ្ណាការ អតីត​សមាជិក​ព្រឹទ្ធសភា បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៧​ឆ្នាំ ដោយ​ជរាពាធ​។ 
 
១៣-​ឧសភា​៖ លោក រស់ សារិន អ្នកចម្រៀង​បទ​ជីវិត​ក្មេង​វត្ត​បានទទួល​មរណភាព​ក្នុង​អាយុ​៦៨​ឆ្នាំ​។ ជីវិត​ក្មេង​វត្ត​ជា​ស្នាដៃ​និពន្ធ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន​។ 
 
០២-​មិថុនា​៖ អ្នកនិពន្ធ​ជើងចាស់ អ្នកស្រី អ៊ុំ សុ​ផានី បានទទួល​មរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ​ដោយសារ​រោគាពាធ​។​
 
១៧-​មិថុនា​៖ អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​ហើយ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​ស្វាមី នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។  
 
២៨-​មិថុនា​៖ កញ្ញា​ឌី​ជេ អា​លី​យ៉ា ឈ្មោះ​ដើម កែវ អា​លី​យ៉ា បានទទួល​មរណភាព ដោយសារ​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។​
 
២៦-​កក្កដា​៖ សាស្ត្រាចារ្យ​បារាំង Pierre Andre Lablaude អ្នកជំនាញ​ផ្នែក​អភិរក្ស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​លើ​ការដាក់​រមណីយដ្ឋាន​អង្គរ​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បានទទួល​មរណភាព​ក្នុង​អាយុ​៧១​ឆ្នាំ​នៅក្នុង Versailles ប្រទេស​បារាំង ដោយសារ​ជំងឺ​គាំងបេះដូង​។ 
 
២៩-​កក្កដា​៖ លោក ស ថេ​ង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​ដោយ​រោគាពាធ​។ លោក ស ថេ​ង ជា​ប្អូនបង្កើត​របស់​សម្ដេច ស ខេង​។​
 
០៨-​សីហា​៖ លោក យូ បូ អ្នកនិពន្ធ​ជើងចាស់ និង​ជា​អ្នក​ដែល​បាន​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើងវិញ ក្រោយពី​សម័យ​ខ្មែរក្រហម បានទទួល​មរណភាព​ក្នុង​អាយុ​៧៦​ឆ្នាំ ដោយ​រោគាពាធ​។ 
 
០៣-​កញ្ញា​៖ លោក ម៉ម ប៊ុន​ណា​រាយ តន្ត្រីករ និង​ជា​កវី នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ បានទទួល​មរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ ដោយសារ​ជរាពាធ​។ 
 
០៩-​កញ្ញា​៖ ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៧១ ឆ្នាំ នៅ​ប្រទេស​ស្វ៊ី​ស​ដែលជា​ប្រទេស​កំណើត​របស់លោក​។ 
 
២៧-​កញ្ញា​៖ លោក ឯម ចាន់​សុផល គ្រូបង្វឹក​កីឡាប្រដាល់​គុន​ខ្មែរ​ជើងចាស់​បានទទួល​មរណភាព​ក្នុង​អាយុ​៦៧​ឆ្នាំ ដោយសារ​ជំងឺ​ទឹកនោមផ្អែម និង​រលាក​សួត​។ 
 
២៨-​កញ្ញា​៖ លោក អុន ឈន ទីប្រឹក្សា​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។​
 
២៩-​កញ្ញា​៖ លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា បានទទួល​មរណភាព ក្នុង​ជន្មាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។ 
 
៧-​តុលា​៖ លោក ទេស ហ៊ា​ញ អតីត​តំណាងរាស្ត្រ​ខេត្តបាត់ដំបង បានទទួល​មរណភាព​ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៧៦​ឆ្នាំ​។ 
 
២៣-​តុលា​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បានទទួល​មរណភាព​ដោយ​រោគាពាធ​។ 
 
២៥-​តុលា​៖ លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បានទទួល​មរណភាព​ដោយសារ​ជំងឺ​ឈាមកក​ក្នុង​បេះដូង និង​មាន​ដុះ​សាច់​ក្នុង​ខួរក្បាល​។ 
 
២៧-​តុលា​៖ លោក​នូ យុ​ទ្ធា​រិ​ទ្ធ សាស្ត្រាចារ្យ​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​តារា​សម្តែង​បានទទួល​មរណភាព ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​អាយុ​៥៦​ឆ្នាំ ។​
 
 
១៥-​វិច្ឆិកា​៖ ព្រឹទ្ធាចារ្យ​នាដ​ភក្តី​និម្មិត អ៊ុំ សា​មិត្ត អ្នកជំនាញ​ផ្នែក​ល្ខោនបាសាក់​បានទទួល​មរណភាព​ហើយ ជន្មាយុ​៨២​ឆ្នាំ ដោយសារ​រោគាពាធ​។​
 
១៧-​វិច្ឆិកា​៖ លោកតា ប្រាជ្ញ ឈួន ព្រឹទ្ធ​ភិរម្យ​វោហា​សាស្ត្រ ប្រាជ្ញ ឈួន បាន​មរណភាព​ក្នុង​ព្រះជន្ម​៨២​ឆ្នាំ​។ 
 
២៦-​វិច្ឆិកា​៖ អ្នកស្រី អ៊ឹង រ៉ា​មី សាស្ត្រាចារ្យ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​វិទ្យាស្ថាន​ភាសាបរទេស សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណភាព​ក្នុង​អាយុ​៥៣​ឆ្នាំ​ដោយសារ​រោគាពាធ​។ 
 
២៧-​វិច្ឆិកា​៖ លោក កេ​ន ចាន់ថន អតីត​ប្រធាន និង​ជា​ស្ថាបនិក​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បានទទួល​មរណភាព ដោយសារ​ខ្យល់គរ​ក្នុង​អាយុ​៣៩​ឆ្នាំ​។ 
 
២៩-​វិច្ឆិកា​៖ លោក អន នាង នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៦១​ឆ្នាំ ដោយ​រោគាពាធ​។ 
 
០៤-​ធ្នូ​៖ លោក ព្រហ្ម ញាណ​វិចិត្រ អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល បានទទួល​មរណភាព ក្នុង​អាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។ 
 
១៥-​ធ្នូ​៖ លោក ឡេង ស្រេង សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (Ecosocc) បានទទួល​មរណភាព​ក្នុង​អាយុ​៤៦​ឆ្នាំ​ដោយ​រោគាពាធ ។​
 
២០-​ធ្នូ​៖ លោក និល សីហា គ្រូបង្វឹក​គុន​ល្បុក្កតោ​វ័យ​២៧​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់ពី​ត្រឡប់​មកពី​អញ្ជើញ​សំបុត្រ​ការ​មិត្តភក្តិ​។ 
 
២០-​ធ្នូ​៖ លោកស្រី សោ មុន្នី​រ័ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន បានទទួល​មរណភាព​ក្នុង​អាយុ​៥៦​ឆ្នាំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិសាស្ត្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 
 
២៣-​ធ្នូ​៖ លោក អ៊ុំ យ៉ា​ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បានទទួល​មរណភាព ក្នុង​ជន្មាយុ​៦៧​ឆ្នាំ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយ​រោគាពាធ ។​
 
២៣-​ធ្នូ​៖ លោក ឌី ភី​ន អតីត​ទីប្រឹក្សា​សម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយសារ​រោគាពាធ​។​
 
២៨-​ធ្នូ​៖ លោក ផន សូ​គីម អគ្គលេខាធិការរង​ព្រឹទ្ធសភា បានទទួល​មរណភាព ក្នុង​ជន្មាយុ​៦៩​ឆ្នាំ ដោយ​រោគាពាធ​៕
 

Tag:
 មរណភាព ២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com