រាជធានីភ្នំពេញ៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតបានត្រឡប់មកវិញទៀតហើយ ជាមួយនឹងក្រុមចូលរួមប្រកួតកាន់តែច្រើន និងទីតាំងប្រកួតកើនដល់ ៩ខេត្ត/ក្រុង។ ជាពិសេស មានវត្តកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ មីនា ឆ្នាំ២០១៩ ខាងមុខនេះ។
TIGER STREET FOOTBALL FESTIVAL 2019 គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា។ នេះជាឆ្នាំទីប្រាំពីរហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករ បញ្ចេញទេពកោសល្យរបស់ខ្លួន។
TIGER STREET FOOTBALL FESTIVAL 2019 មិនដូចបាល់ទាត់ហ្វូតសាលធម្មតា និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែង ទំហំ២៥មx១៤.៥ម ដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការ ប្រកួតដែលមានកីឡាករ មិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរ នឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ។ សម្រាប់ការប្រកួត ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទី ពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។
ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះ មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យនោះទេ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងលើទីលាន និងក្រៅទីលានដូចជាការសម្តែងក្បាច់រាំ ពីក្រុមនារីរាំដ៏ស្រស់ស្អាត ការលេងហ្គេមកម្សាន្ត ការដាក់តាំងលក់សម្ភារកីឡាមានការលក់ជូនពិសេស សម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ មានការប្រគំតន្ត្រីនាពេលរាត្រីផងដែរ។ ការប្រគំតន្ត្រី នឹងត្រូវរៀបចំកាន់តែធំ កាន់តែប្លែក និងកាន់តែអស្ចារ្យជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែង ពីសំណាក់តារាល្បីៗប្រចាំកម្ពុជាដូចជា លោក ព្រាប សុវត្តិ, លោក ខេមរៈ សិរីមន្ត, លោក ឆន សុវណ្ណរាជ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង ពេជ្រ សោភា, អ្នកនាង សុគន្ធ នីសា និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលរួមជាមួយយើង #UNCAGE ការប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាល ២០១៩។ សូមមើលកាលវិភាគ និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់យើង។
• នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី 5 ដល់ ទី6 ខែមករា ឆ្នាំ 2019។
• នៅខាងកើតវិមានឯករាជ្យចម្ងាយ២០០ម៉ែត្រ ទីរួមខេត្តតាកែវ នៅថ្ងៃទី 13 ខែមករា ឆ្នាំ2019។
• នៅដីឡូត៍ឧកញ្ញា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី 20 ខែមករា ឆ្នាំ2019 ។
• នៅវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 26 ដល់ ទី27 ខែមករា ឆ្នាំ2019 ។
• នៅបរិវេណផ្សារាត្រី ផ្កាយ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី 2 ដល់ ទី3 ខែកុម្ភ: ឆ្នាំ2019 ។
• នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពីថ្ងៃទី 8 ដល់ ទី10 ខែកុម្ភ: ឆ្នាំ2019 ។
• នៅបរិវេណកោះពេជ្រ ខាងកើតផ្សាររាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី 16 ដល់ ទី17 ខែកុម្ភ: ឆ្នាំ2019 ។
• នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ2019 ។
• នៅមុខមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី 13 ដល់ 15ខែមីនា ឆ្នាំ2019 សម្រាប់ជើងឯកមណ្ឌលភ្នំពេញ និងចាប់ពីថ្ងៃ 16 ដល់ 17 ខែមីនា ឆ្នាំ 2019 សម្រាប់វគ្គផ្តាច់ព្រ័ត្រកំពូលជើងឯក ឆ្នាំ2019 ។
ក្រុមជាង ៦០០ ក្រុម នឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ការប្រកួតវគ្គជម្រុះនេះ នឹងធ្វើឡើង នៅតាមបណ្តាខេត្តក្រុងចំនួនប្រាំបួន រួមមាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៥ ខែមករា ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែមីនា ២០១៩។ ក្រុមកំពូលចំនួន ៦៤ ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្ត ដែលនឹងធ្វើឡើងរាជធានីភ្នំពេញនៅ ថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ។
ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖
www.facebook.com/TigerBeerKH
#TSFF2019។
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)