ជាតិ
រថយន្ត
GLC 250 Coupe 4MATIC 2019 រថយន្ត​រាង​បែប​ស្ព័​រ​ដ៏​ស៊ី​ច​ស៊ី មាននៅ​ក្រុម ហ៊ុន​ស្តារ​អូ​តូ ជាមួយនឹង​តម្លៃ​យ៉ាង​ពិសេស​
31, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក Mercedes ប្រចាំ​ប្រទេស​កម្ពុជា កំពុងផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស មិន​ធ្លាប់មាន​លើ​ប្រភេទ​រថយន្ត GLC 250 Coupe 4MATIC 2019​។​

 
GLC 250 Coupe 4MATIC 2019 គឺ​រថយន្ត​ខ្នាត​ខ្ពស់ បន្ទាប់ពី​រថយន្ត GLE និង GLS ដែលមាន​លក្ខ​ណះ​ពិសេស ទាំង​ការ​រចនា​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​។  GLC 250 Coupe 4MATIC 2019 ផ្នែក​ខាងក្រៅ ត្រូវបាន​រចនា​ម៉ូដ​បែប​រថយន្ត​ស្ព័​រ ដែល​មើលទៅ​ប្រណិត​ល្អ ស៊ិ​ច​ស៊ី និង​រឹងមាំ​។ ចំណែក​ផ្នែក​ខាងក្នុង​វិញ រចនា​ឡើង​ឲ្យ​មាន​ធំ​ទូលាយ មាន​ផាសុកភាព ប្រណីតភាព និង​ត្រូវបាន​ផលិតឡើង​ដោយ​ការ​ផ្ចិតផ្ចង់​បំផុត សម្រាប់​បុគ្គល​ជោគជ័យ ឬ​អ្នកមាន​គ្រួសារ ដែលមាន​សមាជិក​សរុប​ត្រឹម​៥​នាក់​។​
 
​រថយន្ត GLC 250 4MATIC មាន​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន ២.០ កម្លាំង​ខ្លាំង​ស្ទុះ​លឿន បើកបរ​បាន​គ្រប់​កាលៈទេសៈ ក្នុង​ចម្ងាយ​រាប់រយ​រាប់ពាន់ និង​រាប់ម៉ឺន​គីឡូម៉ែត្រ ប៉ុន្តែ​ស៊ីប្រេង​សាំង​ត្រឹមតែ​៦.៥​លីត្រ​តែប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ GLC 250 Coupe 4MATIC 2019 មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ស និង​ពណ៌​ខ្មៅ​។ សូម​ទស្សនា​រូបរាង​ដ៏​ស៊ី​ច​ស៊ី របស់​រថយន្ត GLC 250 Coupe 4MATIC 2019  នៃ​ត្រកូល Mercedes ខាងក្រោម​នេះ​៖ 






 
​ក្រៅពី​ផ្តល់ជូន​តម្លៃ​ពិសេស​រាល់​ការ​ជាវ រថយន្ត GLC 250 Coupe 4MATIC 2019  ក្រុមហ៊ុន ស្តារ​អូ​តូ ក៏​កំពុងផ្តល់​តម្លៃ​ពិសេស​ទៅលើ​ប្រភេទ​រថយន្ត​ទំនើប ប្រណិត GLC 250 SUV ឆ្នាំ 2018 ផងដែរ​។  សូម​ទស្សនា​រូបរាង​ដ៏​ទាន់សម័យ GLC 250 SUV ឆ្នាំ 2018 ខាងក្រោម​នេះ​៖
 
​សម្រាប់​ព័ត៌មាន​លម្អិត​ពី​លក្ខណៈពិសេស និង​ការផ្តល់ជូន​នានា សូម​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017-231-488 | 023-231-488 ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com