ជាតិ
ខេត្តសៀមរាប ទទួលបាន​ទេសចរ​ជិត ៣០​ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​
01, Jan 2019 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជិត ៣០​ម៉ឺន​នាក់ គឺ​ស្មើនឹង ២៨៤,០៣១​នាក់ នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៩​នេះ​។ តួលេខ​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ជិត ៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំទៅ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៩ ។​

 
​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុងចំណោម​ទេសចរ​ជិត​៣០​ម៉ឺន​នាក់ ក្នុងនោះ​មាន​ទេសចរ​អន្ដរជាតិ​ជាង ៣​ម៉ឺន​នាក់ កើនឡើង​ជិត ៣​ភាគរយ និង​ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ ២៨​ម៉ឺន​នាក់​កើនឡើង​ជិត ៩​ភាគរយ​។​
 
​គួររម្លឹកថា តំបន់​ដែលជា​គោលដៅ​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​យប់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៨ រួមមាន​ផាប់​ស្ទ្រី​ត សួនច្បារ​ព្រះរាជដំណាក់ ដែល​អភិបាល​ខេត្តសៀមរាប​បានរៀបចំ​ប្រារព្ធ​ពិធី តាម​សណ្ឋាគារ និង​គោលដៅ​ទេសចរណ៍​តាម​ភូមិ​មួយចំនួនទៀត ដូចជា​នៅ​សង្កាត់​ជ្រាវ​ជាដើម​៕
 

Tag:
 ​ទេសចរ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com