ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​ពាណិជ្ជករ ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​របស់ EU
01, Jan 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​មាន​ប្រកាស​អន្តរក្រសួង ដែល​ទើប​ចេញផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដែល​អំពាវនាវ​ឲ្យ​ផលិតករ មក​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ REX របស់​សហភាព​អឺរ៉ុប​។​


 
​យោងតាម​បទបញ្ញត្តិ​របស់​សហភាព​អឺរ៉ុប ដែល​បានធ្វើ​វិសោធនកម្ម​ចុងក្រោយ នៅ​ខែមិថុនា​ឆ្នាំ​២០១៧ និង​ដោយ​ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨ ស្ដីពី​ការសម្រួល​នីតិវិធី​ក្នុងការ​បំពេញបែបបទ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម​អំពា​វ​ដល់​ពាណិជ្ជករ ដែលមាន​បំណង​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ក្រោម​ការអនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ លើកលែងតែ​អាវុធ EBA ព្រមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​ប្រទេស​ណ័​រវេ​ស ស្វី​ស និង​ប្រទេស​ទួ​គី មក​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter System- REX) របស់​សហភាព​អឺរ៉ុប​។​
 
​ការដាក់​ពាក្យសុំ​នេះ ត្រូវធ្វើ​នៅ​នាយកដ្ឋាន​នាំចេញ​-​នាំចូល នៃ​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩ តទៅ ក្នុង​វត្ថុបំណង ដើម្បី​មាន​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម (Statement on Origin) ជំនួស​ឲ្យ​ការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​A ៕

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com