ជាតិ
រថយន្ត
សង្គមជាតិ
២០១៨៖ ស្លាប់ជាង១៧០០នាក់ និង របួសជាង៤៧០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ មានមនុស្ស១៧៦១នាក់បានស្លាប់ និង៤៧៧១នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៨ មានការថយចុះជាងឆ្នាំ២០១៧។
របាយការណ៍ដដែល បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារការបើកបរល្មើសល្បឿនកំណត់ ការបើកបរមិនប្រកាន់ស្តាំ ការបើកប្រជែងគ្នា និង ការមិនគោរពសិទ្ធិគ្នាក្នុងការបើកបរ ជាដើម។ របាយការណ៍នេះ បានបន្ថែមថា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើនជាងគេ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com