ជាតិ
កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត១០ម៉ឺននាក់ ក្នុងថ្ងៃឆ្លងឆ្នាំ រូបពីហ្វេសប៊ុក្រសួងទេសចរណ៍
× ភ្នំពេញ៖ កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិសរុប ៩៩,១១៨នាក់ ទូទាំងខេត្ត-ក្រុងក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០១៩។ ចំនួននេះ បានកើនឡើងជាង៤០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលមានភ្ញៀវអន្តរជាតិមកលេងកម្សាន្តច្រើនជាងគេ មានទីក្រុងភ្នំពេញ មានជាង២,៨ម៉ឺននាក់ ខេត្តសៀមរាប មានជាង៣,៤ម៉ឺននាក់ ខេត្តព្រះសីហនុ មានជិត២,១ម៉ឺននាក់ និងខេត្តកំពត-កែបមានត្រឹមជាង៤ពាន់ ប៉ុណ្ណោះ។
រូបបានពីមន្ទីរទេសចរណ៍ខេត្តសៀមរាប
ដោយឡែកភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសកល មានចំនួនសរុប ៣,១៤៤,៤៣៤នាក់។ ចំនួននេះកើនឡើងជិត ២៦ភាគរយ។ ក្នុងនោះមានភ្ញៀវជាតិ ៣,០៤៥,៣១៦នាក់ កើនឡើងជាង ២៥ភាគរយ ៕
រូបបានពីមន្ទីរទេសចរណ៍ខេត្តសៀមរាប
Tag:
ជាតិ
ទេសចរ
សៀមរាប
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com