អត្ថបទពាណិជ្ជកម្ម
ភាពយន្ដ​ខ្លី​រឿង​«​ទូរស័ព្ទ​ខ្មោច​»​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ក្រោយ​ផ្សាយបាន​១​សប្ដាហ៍​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Media Production
03, Jan 2019 , 5:14 pm        
រូបភាព
ដោយ:
​រឿង​«​ទូរស័ព្ទ​ខ្មោច​»​ជា​ប្រភេទ​រឿង​អប់រំ​បែប​រន្ធត់ ដែល​ផ្ដល់​សារ​ដល់​អ្នកប្រើប្រាស់​ទូរ​ស័ព្ទ​ទំនើប​ឲ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ កុំ​ប្រើ​ទូរស័ព្ទ​ក្នុងពេល​កំពុង​បើកបរ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ​ម៉ូតូ​។ ម្យ៉ាងទៀត​ទូរស័ព្ទ​ទំនើប​(Smartphone)​វា​បានផ្ដល់​សារ​:​ប្រយោជន៍​ជាច្រើន ដល់​បណ្ដា​អ្នកចេះ​ប្រើប្រាស់​Smartphone ជាមួយ​កម្មវិធី​ជំនួយ​ដ៏​មហាសាល​ក្នុង (Play store និង App Store) សម្រាប់​ជីវិត​នា​សម័យ​បច្ចេកវិទ្យា​នេះ​។ ប៉ុន្ដែ Smartphone វា​ក៏​ជះ​ផល​អវិជ្ជមាន ដល់​សុខភាព​អ្នកប្រើប្រាស់​ផងដែរ រួមមាន​វិទ្យុសកម្ម ការលេង​ច្រើន​ម៉ោង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ភ្នែក និង​អាចធ្វើ​ឲ្យ​ខួរក្បាល​មាន​បញ្ហា ជាពិសេស​វ័យ​កុមារ​ដែល​លេង​Smartphone ។​

​រឿង​«​ទូរស័ព្ទ​ខ្មោច​»​បាន​បង្កប់​សារ​អប់រំ​សំខាន់​មួយទៀត គឺ​មនុស្ស​គ្រប់រូប គួរ​ណាស់​មិនត្រូវ​សប្បាយ​ជាមួយ​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​របស់​អ្នកដទៃ ដែល​បានមក​ដោយ​មិនមែន​ផ្លូវ​សុចរិត​នោះឡើយ​។​
 
​សូម​ជម្រាប​បញ្ជាក់​ផងដែរ​ថា Media Production ជា​ក្រុម​អ្នក​យុវជន​ជំនាញ​ខាង​ផលិត​ស្ព​ត​វីដេអូ​គ្រប់​ប្រភេទ ផលិត​ខ្សែភាពយន្ដ​ខ្នាត​ខ្លី​អាជីព ដែល​កំពុងមាន​ទីផ្សារ​ជាខ្លាំង​។​
 តើ​ប្រិយមិត្ត​បាន​ទស្សនា​ខ្សែភាពយន្ដ​រឿង​«​ទូរស័ព្ទ​ខ្មោច​» ហើយ​ឬ​នៅ​? 
 

© រក្សាសិទ្ធិដោយ thmeythmey.com