ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​តែ​ម្រេច​កំពត​»​ទើប​បង្កើត​ដោយ​ក្រុមហ៊ុន Confirel ទទួលបាន​កម្មសិទ្ធិបញ្ញា​ជា​លក្ខណ​អន្តរជាតិ​
04, Jan 2019 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ «​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​» បង្កើត​ដោយ​ក្រុមហ៊ុន Confirel ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​កម្មសិទ្ធិបញ្ញា ដែល​បាន​កែច្នៃ​តែ​ម្រេច​ពី​ទង​ផ្កា​ម្រេច​សុទ្ធ​១០០​ភាគរយ ពី​ប្រទេស​បារាំង​, អាមេរិក​, កាណាដា​, ជប៉ុន និង​ប្រទេស​ចិន​ជាដើម​។ អ្នកជំនួញ​លោក ហៃ លី​អ៊ាង ស្ថាប​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM បញ្ជាក់​យ៉ាង​ដូច្នេះ មុននឹង​លោក​បញ្ជាក់​បន្ថែមថា វិញ្ញាបនបត្រ​កម្មសិទ្ធិ​បញ្ញា​ជា​លក្ខណ​អន្តរជាតិ​នេះ គ្មាន​នរណាម្នាក់ ឬ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ណាមួយ អាច​លួច​ចម្លង​រូបមន្ត​របកគំហើញ​«​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​» របស់​ក្រោម​ហ៊ុន Confirel បានឡើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដំបូង​។ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុង​«​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​នេះ ក្រុមហ៊ុន Confirel បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា មាន​សារធាតុ​អាចជួយ​រំលាយ​អាហារ​, សម្រក​ទម្ងន់ និង​បញ្ចេញ​ជាតិពុល​ក្នុង​ខ្លួន​ផងដែរ​។​

 
​ដើម្បី​ជាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម ស្ថាបនិក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey25) និង​លោក ហៃ លី​អ៊ាង ស្ថា​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM ដូចតទៅ​៖
 



​អ្នកជំនួញ​កសិកម្ម​លោក ហៃ លី​អ៊ាង ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ច្រើន និង​ចូលចិត្ត​បង្កើត​អ្វីដែល​ថ្មី​នោះ បាន​ឲ្យ​ដឹងផង​ដែរ​ថា «​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​នេះ បាន​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប​ធំៗ និង​ឱសថស្ថាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​, នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន​, និង​ចាប់ផ្តើម​នាំទៅ​ទីផ្សារ​អា​មេ​រិច​ផងដែរ​៕

Tag:
 តែម្រេច
  កំពត
  ជំនួញកសិកម្ម
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com