សង្គមអន្តរជាតិ
អន្តរជាតិ
គោលការណ៍ជោគជ័យទាំង១០របស់លោក Jackie Chan ហៅ ឈិនឡុង
× លោក Jackie Chan ហៅ ឈិនឡុង តារាភាពយន្តកំពូលរបស់ហុងកុង និងហូលីវូត គឺជាមនុស្សម្នាក់ដែលជោគជ័យបំផុតក្នុងជីវិត។ ឈានដល់អាយុ៦៤ឆ្នាំទៅហើយ កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីល្បាញ និងគួរឲ្យគោរពពីមនុស្សទូទៅលើពិភពលោក។
ផ្តើមចេញពីតួរាយរងចាប់តាំងពីឆ្នាំ១៩៦២មក លោក ឈិនឡុង បានអះអាងពីការប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យភាពយន្ត ជាពិសេសជំនាញក្បាច់គុន។ លោកបានឈ្នះពានរង្វាន់អន្តរជាតិជាង៤០ ក្នុងចំណោមការជ្រើសតាំងជាង៨០លើក។
ក្នុងបទសម្ភាសជាមួយបណ្តាសារព័ត៌មានផ្សេងៗ លោក Jackie Chan តែងតែអះអាងថា ជីវិតជោគជ័យរបស់ខ្លួន កើតចេញពីការជួយខ្លួនឯង ការស្តាប់អ្នកដទៃ និងការឲ្យតម្លៃលើការងារ។
ទាំងនេះ ជាគោលការណ៍១០ដែលនាំឲ្យលោក Jackie Chan ជោគជ័យក្នុងអាជីព៖
១. ត្រូវច្បាស់លាស់លើខ្លួនឯង
២.ធ្វើអ្វីទៅតាមវិធីរបស់អ្នក
៣.រៀនសូត្រពីទស្សនិកជន
៤. ឧស្សាហ៍ក្នុងការងារ
៥. ប្រឹងធ្វើ នៅពេលដែលខ្លួននៅវ័យក្មេង
៦. អ្វីៗទាំងអស់ មិនមែនដើម្បីតែលុយមួយគត់នោះឡើយ
៧. ត្រូវធ្វើឲ្យមានភាពខុសប្លែក
៨. ធ្វើឲ្យបានល្អប្រសើរបំផុតតាមដែលអាចធ្វើទៅបាន
៩. រក្សាការសន្យារបស់អ្នក
១០. ត្រូវមានអ្នកណែនាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com