ជាតិ
សង្គមជាតិ
ក្រៅពី​វត្ថុ​អនុស្សាវរីយ៍ អ្នកស្រី សន សុធា អា​ចរក​ចំណូល​ជាង​៣០​ម៉ឺន​រៀល ពី​ការលក់​នំអាកោត្នោត ដល់​ភ្ញៀវទេសចរ​
06, Jan 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ រយៈពេល​៥​ឆ្នាំ​ហើយ ដែល​អ្នកស្រី សន សុធា ប្រកប​របរ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​នំអាកោត្នោត​ដល់​ភ្ញៀវទេសចរ មក​ទស្សនា​ស្ពាន​កំពង់ក្តី ដែលជា​ស្ពាន​ប្រវត្តិសាស្ត្រ មាន​អាយុកាល​ជាង​១០០០​ឆ្នាំ​មកហើយ​។ ភ្ញៀវ​ខ្លះ​ចូលមក​ទិញ​វត្ថុ​អនុស្សាវរីយ​ពី​តូប​អ្នកស្រី ប៉ុន្តែ​ភ្ញៀវ​ខ្លះ បែរជា​មក​ជាប់​រសជាតិ​នំអាកោ​របស់​អ្នកស្រី​ទៅវិញ​។ ក្រៅពី​វត្ថុ​អនុស្សាវរីយ៍ អ្នកស្រី សន សុធា អា​ចរក​ចំណូល​ជាង​៣០​ម៉ឺន​រៀល ពី​ការលក់​នំអាកោត្នោត ដល់​ភ្ញៀវទេសចរ​។ ហើយ​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​រសជាតិ​នំអាកោត្នោត​របស់​អ្នកស្រី សុធា នេះ​គឺ​ភាគច្រើន​ជនជាតិ​វៀតណាម និង​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ី​។​

 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម ដែល​សារពត៌មាន​ថ្មីៗ និង​ប្រតិភូ​ព័ត៌មាន​ផ្សេងទៀត បាន​ទៅដល់​ទីតាំង​ស្ពាន​កំពង់ក្តី ស្ថិតនៅក្នុង​ស្រុក​ជី​ក្រែក ខេត្តសៀមរាប ដូចតទៅ​៖
 





 

Tag:
 ​សន សុធា​
  ស្ពាន​កំពង់ក្តី
© រក្សាសិទ្ធិដោយ thmeythmey.com