អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនស៊េរី Vivo Y91 នឹងមកបង្ហាញខ្លួននាពេលឆាប់ៗនេះហើយ
×
បើយោងតាមការសង្កេតបច្ចុប្បន្នឃើញថា ទីផ្សារផលិតផលស្មាតហ្វូន vivoកំពុងតែមានការប្រកួតប្រជែង នឹងមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាស្ទើរតែគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ខ្លួនមិនថាជំនាន់ស្មាតហ្វូននៃត្រកូល V ឬត្រកូល Y ឡើយ។
ហើយនៅថ្មីៗនេះផងដែរក្រុមហ៊ុន vivo បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល Y គឺម៉ូឌែល vivo Y91i ដែលជាស្មាតហ្វូនកម្រិតថវិការមួយដែលទើបតែចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងអំឡុងពេលថ្មីៗនេះ។
ហើយអ្វីដែលពិសេស នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន vivo បានត្រៀមខ្លួន បង្ហាញសមាជិក Y មួយស៊េរីទៀតហើយ ដែលត្រូវជាបងប្អូនភ្លោះនៃ Y91i គឺម៉ូឌែល vivo Y91 ដែលវានឹងត្រូវមកបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះដូចគ្នា។ សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី vivo Y91 នេះនៅមិនទាន់បានបង្ហាញពី រូបរាងលក្ខណៈសម្បត្តិ ហើយនឹងប្រកាស់ទៅលើតម្លៃឲ្យបានជាក់លាក់នៅឡើយទេ។
ថាតើវានឹងមានតម្លៃប្រហាក់ប្រហែលស៊េរី Y91i ឬក៏យ៉ាងណានោះ! បើអ្នកទាំងអស់គ្នាចង់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃ ហើយនឹងការមកដល់នៃសមាជិកថ្មី vivo Y91 ថានឹងត្រូវមកបង្ហាញខ្លួននៅពេលណានោះ។សូមធ្វើការតាមដាននៅក្នុងទំព័រផេកផ្លូវការ vivokh៕
© រក្សាសិទ្ធិដោយ thmeythmey.com