បទពាក្យ ៧
+ មហា ប្រវត្តិជាង ៣ ឆ្នាំ
មហា រងកម្មចាំមិនភ្លេច
មហា វិនាសរាស្ត្រលង់លិច
មហា ខ្ទីខ្ទេចមហាយ៉ាប់ ។
+ មហា កម្សត់ចត់ជូរចិត្ត
មហា ឧក្រិដ្ឋក្រៅផ្លូវច្បាប់
មហា កោងកាចកាប់សម្លាប់
មហា អួអាប់អស់រស្មី ។
+ មហា លោតផ្លោះខ្នោះផ្ដាច់ការ
មហា អស្ចារ្យលើសមេឃដី
មហា បំបាត់សិទ្ធិសេរី
មហា ក្រក្រីក្រៀមស្លេកស្លាំង ។
+ មហា ធ្វើការធ្ងន់យប់ថ្ងៃ
មហា សង្ស័យចោទខ្មែរខ្មាំង
មហា បង្អត់ខ្សត់កម្លាំង
មហា ឃ្លានខ្លាំងថាជោគជ័យ ។
+ មហា ចលនាផុសព្រោងព្រាត
មហា ខ្មីឃ្មាតពាសពេញព្រៃ
មហា គំនិតគិតមមៃ
មហា ប្រពៃរំដោះជាតិ ។
+ មហា ពលីជន្មជីវ៉ា
មហា ចេស្ដាការពារញាតិ
មហា ក្លាហានច្រានខ្មាំងខ្ទាត
មហា ឃ្លាឃ្លាតពីទុក្ខា ។
+ មហា វីរជនតស៊ូ
មហា គិតគូរគ្រប់ប្រការ
មហា កសាងស្អាងរដ្ឋា
មហា សុខាគ្រប់ទិសទី ។
+ មហា សម្ដេច ៣ កាយា
មហា មេត្តាជបជីវី
មហា ជួបជុំជាតិមូលមីរ
មហា [ ប្រាំពីរមករា !!! ]
អ្នកនិពន្ធ (ចាប ពូក) (ឈ្មោះដើម ជ័យ ចាប)