ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ក្រុមហ៊ុន​ខ្មែរ Confirel ច្នៃ​គ្រាប់ស្វាយ​ជា​ធ្យូង​, សំបក​ជា​ជីកំប៉ុស​, ផ្លែស្វាយ​ទាំងមូល​នាំ​ចេញទៅ​អឺរ៉ុប​…
07, Jan 2019 , 9:05 am        
រូបភាព
​ភ្នំពេញ​៖ លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Confirel ត្រៀម​កែច្នៃ​សម្បក​ស្វាយ​ទៅជា​ចំណី​សត្វ ជា​ជីកំប៉ុស និង​គ្រាប់ស្វាយ​កែច្នៃ​ទៅជា​ធ្យូង រីឯ​ផ្លែស្វាយ​ទាំងមូល​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​។ ការកែច្នៃ​ផលិតផល​កសិកម្ម​ខ្មែរ​បែបនេះ គឺជា​ទស្សន​ដែល​ក្រុមហ៊ុន​ខ្មែរ Confirel ប្រើប្រាស់​ផលិតផល​ខ្មែរ​ឲ្យ​ទទួលបាន​ផល​ពហុ​ប្រយោជន៍ រួមទាំង​ជួយ​ដល់​បរិស្ថាន​ផងដែរ​។ កន្លងមក ក្រុមហ៊ុន Confirel បាន​យក​ផ្លែស្វាយ​ទៅ​កែច្នៃ​ជា​ចំណីអាហារ បាន​ចំនួន​១០​ប្រភេទ​រួចមកហើយ ហើយ​គ្រោង​នឹង​កែច្នៃ​ឲ្យ​ទៅជា​ការ៉េម​ស្វាយ និង​ទឹក​ស្វាយ​ទៀតផង​។


​ក្រៅពី​នាំចេញ​ផ​លិ​ផ​ផល​ត្នោត​, ម្រេច​កំពត ទៅកាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​, លោក លី​អ៊ាង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​មានគំនិត​ច្នៃប្រឌិត​ច្រើន និង​ចូលចិត្ត​បង្កើត​អ្វីដែល​ថ្មី​នោះ បញ្ជាក់ថា ត្រឹម​ដើមឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន Confirel ក៏បាន​នាំចេញ​ផ្លែស្វាយ​ល្អ​លេខ​មួយចំនួន​៧​លើក សរុប​ប្រមាណ​២០​តោន​ផងដែរ​។​
 
​ដើម្បី​ជាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey25) និង​លោក ហៃ លី​អ៊ាង ស្ថា​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM ដូចតទៅ​៖

 
 




Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com