ជាតិ
សង្គមជាតិ
អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា ផ្តល់​ការវះកាត់​មាត់​ឆែប​,​ក្រអូម​ឆែប និង​ពិការភាព​មុខមាត់​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​
06, Jan 2019 , 2:39 pm        
រូបភាព
​សៀមរាប​៖ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា នឹង​ផ្តល់​ការវះកាត់​មាត់​ឆែប ក្រអូម​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមករា នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។ តាម​សេចក្តីជូនដំណឹង​របស់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា  ការចុះឈ្មោះ​អ្នកជំងឺ ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​៩ មករា​។ នេះ​ជា​លើក​ទី​៧​ហើយ ដែល​អង្គការ​ស្នាមញញឹម​កម្ពុជា បាន​សហការ​ជាមួយ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​ការផ្តល់​ការវះកាត់​ឥតគិតថ្លៃ​ដល់​កុមារ​ដែលមាន​មាត់​ឆែប ក្រអូម​ឆែប និង​ពិការភាព​មុខមាត់​ផ្សេងៗ​។ ការវះកាត់​លើក​នេះ មានការ​ចូលរួម​ពី​គ្រូពេទ្យ​ចំនួន​៦​នាក់ ដែល​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com