ជាតិ
រូបត្លុក
មន្ត្រី​ថ្នាក់ក្រោម​ខ្លាច​ស្រមោល​សម្តេច​…
06, Jan 2019 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តាម មន្ទីរ ក្រសួង ស្ថាប័នរដ្ឋ​មួយចំនួន នៅក្នុង​បន្ទប់​ប្រជុំ គេ​ឃើញ​មានការ​ព្យូ​រ​ពាក្យស្លោក «​ទីណា​មាន​សម្តេច ទីនោះ​មានការ​អភិវឌ្ឍន៍​»​។ ពាក្យ​នេះ ពិតជា​ត្រឹមត្រូវ​។ ព្រោះថា បើ​ភូមិ​-​ឃុំ ស្រុក​ណា ដែល​សម្តេច​នឹងមាន​គ​ម្រោ​ង​អញ្ជើញ​ទៅ នោះ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នឹង​ម្នីម្នា​ខិតខំ រៀបចំ​ជួសជុល​ផ្លូវ​- ស្ពាន​ជាដើម ដើម្បី​ទទួល​សម្តេច​។ ជួនកាល ផ្លូវ​-​ស្ពាន​ខ្លះ ក្រោយពី​សម្តេច​វិញ​ត្រឡប់​ទៅវិញ ផ្លូវ​-​ស្ពាន​នោះ ក៏​វិលត្រឡប់​ទៅរក​សភាព​ដើម​វិញ​ដែរ​។ ចំណែកឯ​ភូមិ​-​ឃុំ ស្រុក​ណា​ដែល​សម្តេច​មិនទាន់បាន​អញ្ជើញ​ទៅដល់ នោះ​ការអភិវឌ្ឍន៍ ស្ទើរតែ​គ្មាន​។ នេះ​ពិតជា​សម​នឹង​ពាក្យ​ថា​៖ «​ទីណា​មាន​សម្តេច ទីនោះ​មានការ​អភិវឌ្ឍន៍​»​។


© រក្សាសិទ្ធិដោយ thmeythmey.com