ជាតិ
យ៉ានតាមដងផ្លូវ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម៖ «ការអនុវត្តកសិកម្មតាមកិច្ចសន្យា នឹងផ្តល់ប្រយោជន៍ច្រើនដល់អ្នកផលិត និងអ្នកទិញ» រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីផលិត និងភាគីអ្នកទិញ ព្រោះការអនុវត្តបែបនេះ អាចរក្សាបាននូវតម្លៃថេរមួយ រួមទាំងធានាបរិមាណ និងការផ្គត់ផ្គង់មាននិរន្តរភាព។ នេះជាការលើកឡើងរបស់លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងដំណើរចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកសាច់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក វេង សាខុន បានមើលឃើញថា ការអនុវត្តកសិកម្មតាមកិច្ចសន្យា ដោយជ្រើសយកក្រុមហ៊ុនស៊ីភីកម្ពុជា ធ្វើជាដៃគូក្នុងការវិនិយោគ បានធ្វើឲ្យកសិដ្ឋានចិញ្ចឹមមាន់មួយនេះ ទទួលបានផលប្រយោជន៍ខ្ពស់។ នោះក៏ព្រោះកសិដ្ឋានបានលក់មាន់ទៅឲ្យក្រុមហ៊ុនវិញ ក្នុងតម្លៃកុងត្រា។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បាននិយាយដូច្នេះថា៖«ការអនុវត្តបែបនេះ រក្សាបាននូវតម្លៃថេរមួយ ធានាបាននូវបរិមាណ និងការផ្គត់ផ្គង់មាននិរន្តរភាព ដោយអ្នកផលិតទទួលបានបច្ចេកទេសពីក្រុមហ៊ុន ជាពិសេសគុណភាពផលិតផលត្រូវបានលើកកម្ពស់ និងគាំទ្រដោយក្រសួង»។
បច្ចុប្បន្នក្រសួងកសិកម្ម កំពុងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តន៍ច្បាប់នេះ ឲ្យបានទូលំទូលាយ ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ។ជាពិសេសធ្វើយ៉ាងណាធានាដល់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងឈានទៅដល់ការនាំចេញ។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម៕
Tag:
កសិកម្ម
វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com