ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម បញ្ជាឲ្យរៀបចំសហគមន៍ផលិតបន្លែ ដើម្បីជំរុញឲ្យដៃគូឯកជនប្រមូលទិញកសិផលពីកសិករ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជារឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ជួយរៀបចំសហគមន៍ផលិតបន្លែ រួមជាមួយដៃគូវិស័យឯកជន ក្នុងការចុះកិច្ចសន្យាប្រមូលទិញកសិផលឲ្យទទួលបានតម្លៃសមរម្យពីកសិករ។
លោក វេង សាខុន បាននិយាយថា ការរៀបចំសហគមន៍ផលិតបន្លែ និងធ្វើកិច្ចសន្យាប្រមូលទិញនេះ គឺដើម្បីរក្សាស្ថិរភាពតម្លៃ និងបរិមាណផ្គត់ផ្គង់។ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៤ មករានេះ ដែលបានស្រង់សម្ដីរដ្ឋមន្ត្រីកសិកម្ម យ៉ាងដូច្នេះថា៖«ក្រុមការងារនឹងចុះមកវាយតម្លៃលើស្តង់ដារផលិតផល ដើម្បីផ្តល់វិញ្ញាបនបត្រ GAP ដល់អ្នកផលិត។ ការផ្ដល់វិញ្ញាបនបត្រនេះ ក្នុងគោលបំណងធានាពីភាពត្រឹមត្រូវ គុណភាព និងសុវត្ថិភាព ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ»។
គម្រាងកម្មវិធី ស្តីពីការជំរុញផលិតកម្មស្បៀងនេះ ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ដែលទទួលបានថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ការអនុវត្តគម្រោងនេះ ។ នេះបើតាមក្រសួងកសិកម្ម៕
Tag:
កសិកម្ម
កសិករ
ចំការលើ
វេង សាខុន
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com