អត្ថបទពាណិជ្ជកម្ម
ស​.​ស​.​យ​.​ក នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី «៧​មករា ខ្ញុំ​៤០​ឆ្នាំ​» ដើម្បី​អបអរសាទរ​ខួប​ទិវា​ជ័យជម្នះ​៧​មករា​
06, Jan 2019 , 4:50 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី “៧​មករា ខ្ញុំ​៤០​ឆ្នាំ​” ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​១០​យប់ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​២០១៩​។ ការប្រគំ​តន្ត្រី នៅ​ប្រារព្វ​ធ្វើឡើង​នៅ​បរិវេណ​ទីតាំង​សួនច្បារ ខាងមុខ​វត្ត​បុ​ទុម​វ​ត្តី​។

​សាធារណៈជន អាច​ចូលរួម​ដោយ​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទាំងអស់គ្នា ក្នុង​ស្មារតី​សាមគ្គីភាព និង​ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​។ នេះ​បើតាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com