Asian Cup៖ ថៃ​បញ្ច​ប់លោក Milovan ជា​គ្រូបង្វឹក​ភ្លាមៗ ក្រោយ​ចាញ់​ឥណ្ឌា ៤-១
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ​បញ្ច​ប់លោក Milovan ជា​គ្រូបង្វឹក​ភ្លាមៗ ក្រោយ​ចាញ់​ឥណ្ឌា ៤-១
07, Jan 2019 , 11:25 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​បាន​ទទួលរង​បរាជ័យ​ក្រោម​ថ្វី​ជើង​ឥណ្ឌា​ដោយ​លទ្ធផល ៤-១ នា​ជំនួប​ដំបូង​សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​យប់​ថ្ងៃទី​៦ ខែមករា​។ បរាជ័យ​បែបនេះ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បានសម្រេច​បញ្ចប់​តំណែង​លោក Milovan Rajevac ជា​គ្រូបង្វឹក​ភ្លាមៗ​តែម្តង​។​


 
៤​គ្រាប់​របស់​ឥណ្ឌា​សម្រាប់​ការប្រកួត​បើកឆាក​នេះ​ធ្វើបាន​ដោយ Sunil Chhetri ២​គ្រាប់​ម្នាក់ឯង រូ​ម​ទាំង Anirudh Thapa និង​Jeje Lalpekhlua ស៊ុត​ម្នាក់​មួយគ្រា​ប់ ខណៈ​មួយ​គ្រាប់​របស់​ថៃ​សម្រេច​ទី​ដោយ​ប្រធាន​ក្រុម Teerasil Dangda​។​
 
​ក្រោម​ការដឹកនាំ​របស់​គ្រូវ​សញ្ជាតិ​ស៊ែ​ប៊ី Milovan ថៃ​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ​នោះទេ ដោយ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តា​ត់​ព្រ័ត្រ​ពាន AFF Suzuki Cup ដោយសារ​ក្រុម​ម៉ាឡេស៊ី​កន្លងមក​។ តាំងពី​ពេលនោះ​មក Milovan ក៏​ទទួលរង​សម្ពាធ​ពី FAT រហូតដល់​ក្រុម​បន្ត​ចាញ់​ឥណ្ឌា​លើក​នេះ​ទៀត​យ៉ាង​ចាស់ដៃ​ទើប​ពួកគេ​សម្រេច​បញ្ចប់​តំណែង​លោក​តែម្តង​បើទោះជា​ប្រកួត​ដំបូង​នៃ​ព្រឹត្តិការណ៍​តំបន់​អាស៊ី​នេះ​ក៏ដោយ​។​


 
​ថៃ​នៅសល់​ឱកាស​ប្រជែង​ទៅ​វគ្គ​បន្ត​នៅឡើយ​ដោយ​ត្រូវ​តទល់​ជាមួយ បា​រ៉ែ​ន នឹង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ សម្រាប់​ការប្រកួត​ដែល​សេសសល់ លោក Choketawee Promrat ដឹកនាំ​ជំនួស​។  
 
 
​ដោយឡែក​កាលពី​ថ្ងៃ​ប្រកួត​បើកឆាក​កម្មវិធី​នេះ​ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៥ ខែមករា នាទី​ក្រុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ទទួលលទ្ធផល​ត្រឹម​ស្មើគ្នា ១-១ ជាមួយ​បា​រ៉ែ​ន​ប៉ុណ្ណោះ​។​
 
​ដូច្នេះ​ក្នុង​ពូ​ល A នេះ ឥណ្ឌា​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៣​ពិន្ទុ បា​រ៉ែ​ន​និង អារ៉ាប់​រួម​អា​មេ​រ៉ា​ត​មាន​១​ពិន្ទុ​ដូចគ្នា ខណៈ​ថៃ​សូន្យ​ពិន្ទុ​ក្រោយ​ឆ្លងកាត់​មួយ​ប្រកួត​ដូចគ្នា​។​
 
​ចំណែក​ពូ​ល B ឯណោះ​វិញ​ក៏បាន​ឆ្លងកាត់​ការប្រកួត​លើកដំបូង​ទាំងពីរ​គូរ​រួចរាល់​ហើយ​ដែរ​។ ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី​ទទួលបាន​ត្រឹម​លទ្ធផល​ខកចិត្ត​ក្រោយ​ចាញ់​ហ្សកដានី ១-០ ហើយ​ស៊ី​រី​សូន្យ​ស្មើ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​៕
 
 

Tag:
 បាល់ទាត់​
  Asian Cup
  ថៃ​
  Milovan Rajevac
© រក្សាសិទ្ធិដោយ thmeythmey.com