ជាតិ
រថយន្ត
ជាង​១៣៣​ឆ្នាំ​ហើយ ដែល Mercedes បាន​ក្លាយជា​ម៉ាក​រថយន្ត​ដ៏​ល្បី និង​ឈានមុខ​គេ​ទាំង​គុណភាព និង​ប្រណិត​ភាព​
07, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
Mercedes-Benz គឺជា​ម៉ាក​រថយន្ត​ដ៏​ល្បីឈ្មោះ និង​កំពុង​ពេញនិយម​នៅ​ទូទាំង​ពិភពលោក​។ ការពិត Mercedes-Benz ជា​ឈ្មោះ​របស់ កញ្ញា Mercedes  Jellinek កូនស្រី របស់ លោក  Emil Jellinek ជនជាតិ​អូទ្រីស ដែលជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​មួយ ឈ្មោះថា  Daimler Motoren Gesellschaft (DMG) និង​លោក Karl Benz ដែលជា​អ្នកបង្កើត និង​ផលិត​បាន​នូវ​រថយន្ត​ប្រើប្រាស់​ថាមពល ចំហេះ​ប្រេងឥន្ធនៈ​ដំបូង​គេ​បង្អស់​នៅក្នុង​ពិភពលោក ដែលមាន​ឈ្មោះថា Benz Patent Motorwagen ។​

 
​មកទល់នឹង​បច្ចុប្បន្ន Mercedes Benz នៅតែ​រក្សា​លំនាំ​ដើម​នៃ​ការផលិត​រថយន្ត​រប​ស់​ខ្លួន ទៅតាម​លោក Karl Benz ដដែល ហើយ​លោក​ក៏​ទទួលបាន​អាជ្ញា​បណ្ណ​ផលិត​រថយន្ត នៅ​ខែមករា ឆ្នាំ​១៨៨៦​។ អស់​រយៈពេល​ជាង​១៣៣​ឆ្នាំ​មកហើយ ដែល Mercedes Benz បានធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ម៉ាក​រថយន្ត​ដ៏​ល្បី និង​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍ លើ​ការផលិត​រថយន្ត​ដែល​ល្អ​ប្រណិត ទាន់សម័យ មាន​គុណភាព​ខ្ពស់ រីករាយ​ក្នុងការ​បើកបរ និង​ជាទី​ពេញចិត្ត​ពី​សំណាក់​អ្នកប្រើប្រាស់ ទាំង​ប្រភេទ​រថយន្ត​ខ្នាតខ្ពស់ រថយន្ត​ទេសចរណ៍ រថយន្ត​ដឹក​អ្នកដំណើរ និ​ង​រថយន្ត​ដឹកទំនិញ​ជាដើម​។ 


 
​តាំងពី​ខែមករា ឆ្នាំ​២០១៥​មក ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា លី​មី​ធី​ត ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និង​ប្តូរ​គ្រឿងបន្លាស់ នូវ​គ្រប់​ប្រភេទ​រថយន្ត​ប្រណិត​ម៉ាក Mercedes Benz ប្រចាំ​ប្រទេស​កម្ពុជា​។ ស្តារ អូ​តូ ខេ​ម​បូ​ឌា បាន​នាំចូល​នូវ​រថយន្ត​ដែលមាន​ការធានា​ច្បាស់លាស់ ស្របទៅនឹង​ស្តង់ដារ និង​លក្ខខណ្ឌ​ប្រើ​ប្រា​ស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​គ្រឿងបន្លាស់​សុទ្ធ និង​សេវាកម្ម​ជួសជុល​ថែ​ទាំង​ដ៏​ល្អ​បំផុត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​។​
 
​ស្តារ អូ​តូ ខេ​ម​បូ​ឌា សូម​គោរព​អញ្ជើញ​លោកអ្នក​មក​ទស្ស​នា អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ប្រណិត និង​ធំជាងគេ​នៅ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ប្រកបដោយ​ប្រណិត​ភាព និង​ផាសុកភាព​ពី Mercedes Benz​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017-231-488 | 023-231-488 ៕






 

Tag:
 យានយន្ត​
 Mercedes
 ​ស្តារ​អូ​តូ​
 StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com