រថយន្ត
អន្តរជាតិ
នៅ Rotterdam ប្រទេស​ហូ​ឡង់ មាន​សេវាកម្ម​រថយន្ត​ដឹក​ភ្ញៀវ​ទស្សនា​ក្នុង​ទឹក​
07, Jan 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រថយន្តក្រុង​នៅ​ក្រុង Rotterdam ប្រទេស​ហូ​ឡង់ មិន​ត្រឹមតែ​អាច​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​នៅ​តំបន់​នានា​លើគោក​នោះទេ ប៉ុន្តែ​ក៏មាន​សេវាកម្ម​ដឹកនាំ​ទស្សនា​កម្សាន្ត​ទិដ្ឋភាព​ផ្សេងៗ​នៅក្នុង​ទឹក​ផងដែរ​។​

 
​ក្រុមហ៊ុន​ទេសចរណ៍ Splashtours មាន​គោលដៅ​ចង់​ឲ្យ Rotterdam ដែលជា​ក្រុង​តំបន់​កំពុងផែ​ដ៏​ធំ​នៅ​ហូ​ឡង់ មាន​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​។ ជាមួយនឹង​កញ្ចប់​ដំណើរ​កម្សាន្ត​រួម ភ្ញៀវ​អាច​ទស្សនា​តំបន់​នានា​នៅក្នុង​ក្រុង រួមទាំង​ទិដ្ឋភាព​នានា​នៅក្នុង​ទឹក​។​
 
 
​ក្នុង​ដំណើរ​កម្សាន្ត​ក្នុង​ទន្លេ Maas រថយន្ត​របស់ Splashtours បង្ហាញ​ទស្សនីយភាព​ដ៏​ប្រណីត​ជាច្រើន​ក្នុង​ក្រុង Rotterdam ដែលមាន​រយៈពេល​ប្រមាណ​៦០​នាទី​។ ក្រៅពី​ម​គ្គុ​ទ្ទេស​ក៏ រថយន្ត​មានភ្ជាប់​ទិន្នន័យ GPS ដែល​អាច​ផ្តល់ព័ត៌មាន​បន្ថែមទៀត​អំពី​អាគារ កំពង់ផែ និង​សំណង់​ផ្សេងៗ ជា​ភាសា​អង់គ្លេស និង​ភាសា​ហូ​ឡង់​ផងដែរ ៕
 





Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com