ជាតិ
សង្គមជាតិ
មហាផ្ទៃ បង្កើត​ក្រុមការងារ ដើម្បី​សិក្សា​ពី​ការបើក​ច្រកទ្វា​រព្រំដែន​
08, Jan 2019 , 3:15 pm        
រូបភាព
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​ការងារ​ដើម្បី​សិក្សា និងពិភាក្សា​ជំរុញ​កិច្ច​ដំណើរការ​បើក​ច្រក​ទ្វារ​ព្រំដែន
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​ការងារ​ដើម្បី​សិក្សា និងពិភាក្សា​ជំរុញ​កិច្ច​ដំណើរការ​បើក​ច្រក​ទ្វារ​ព្រំដែន
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច​មួយ នៅ​ថ្ងៃទី ៨ ខែ មករា ឆ្នាំ​២០១៩ ស្តីពី ការបង្កើត​ក្រុមការងារ ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារព្រំដែន រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​។

 
 
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សុខ ផល ទទួលបន្ទុក​ជា​ប្រធាន និង​លោក ឡាំ ជា ជា​អនុប្រធាន​។ សមាជិក​នៃ​ក្រុមការងារ​នេះ មាន​លោក​អនុរដ្ឋលេខាធិការ ប៉ូ​លី ដា លោក ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាល  លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ លោក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ លោក សួស ប្រាថ្នា អគ្គនាយករង​ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខណ្ឌ និង​ស្រុក លោក ពុធ សុផាត អគ្គលេខាធិការរង​នៃ​ក្រសួងមហាផ្ទៃ និង លោក ទ្រី សុខ​ហេង ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​។ ចំណែក​អភិបាលខេត្ត ដែល​នៅជាប់​ព្រំដែន ក៏ត្រូវ​រាប់បញ្ចូល​ជា​សមាជិក​នៃ​ក្រុមការងារ​នេះ​ផងដែរ​។​
 
​យោងតាម​សេចក្តីសម្រេច ក្រុមការងារ​នេះ ទទួលខុសត្រូវ និង​អនុវត្ត​លើ​ការស្រាវជ្រាវ​លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការសម្រេច​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន និង​ការងារ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ការបើក​ច្រកទ្វារព្រំដែន​៕  
 

Tag:
 ស ខេង​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com