កីឡាជាតិ
ជាតិ
វិសាខា​ប៉ះ​អតីត​ក្រុម​របស់ វឌ្ឍនាកា Pahang FA នា​ជំនួប​មិត្តភាព​ថ្ងៃនេះ​
08, Jan 2019 , 4:08 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​វិសាខា ត្រូវ​ប្រជែង​ជាមួយ​អតីត​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា Pahang FA នា​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីលាន Buriram Training Centre ក្នុង​ខេត្ត​បូរី​រ៉ា​ម​ប្រទេស​ថៃ​។ នេះ​ជាការ​ប្រកួត​បើកឆាក​សម្រាប់​វិសាខា ដើម្បី​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។

 
​ដើម្បី​ត្រៀម​ប្រជែង​ដ​ណ្តើ​ត​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន  និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ក្រុម​វិសាខា​បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ចន្លោះ​ពីថ្ងៃ​ទី​៧-១៨ ខែមករា ឆ្នាំ​២០១៩​។ ក្នុងអំឡុងពេល​បោះជំរំ​ហ្វឹកហាត់​នេះដែរ វិសាខា គ្រោង​ប្រកួត​មិត្ត​ភាពជា​បន្តបន្ទាប់​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុងប្រទេស​ថៃ និង​មកពី​លី​គ​ផ្សេងៗ​។ 
 
​ជាក់ស្តែង​នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ក្រុម​លេខ​៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​មួយ​នេះ ត្រូវ​ប៉ះ​ជាមួយ​ក្រុម Pahang FA ដែលជា​អតីត​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ទីលាន Buriram Training Centre ក្នុង​ខេត្ត​បូរី​រ៉ា​ម​ប្រទេស​ថៃ​។ 
 
​ក្រៅពី​វិសាខា ក្រុម​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល ក៏​កំពុង​បោះជំរំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​ផ្សេងៗ​ទៀតផង​ដែរ​។ ក្នុងនោះ​ណាហ្គា​វើ​ល ត្រៀម​ប្រជែង​ពានរង្វាន់ AFC Cup នៅ​ខែកុម្ភៈ ដោយ​ក្រុម​នេះ​ស្ថិតនៅក្នុង​ពូ​ល F ជាមួយ​ក្រុម​មកពី​វៀតណាម សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា​។ ចំណែក​ភ្នំពេញ​ក្រោ​ន​ប្រជែង​ក្នុង​ពានរង្វាន់​មុន​បើក​រដូវ​កាល Leo Pre-Season Cup 2019​។      

Tag:
 បាល់ទាត់​
  វិសាខា​
  Pahang FA
© រក្សាសិទ្ធិដោយ thmeythmey.com