ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ រកឃើញ​គ្រាប់បែក​ប្រភេទ «MK-82» ពីរ​គ្រាប់ នៅ​ព្រះសីហនុ​និង​ព្រៃវែង​
08, Jan 2019 , 9:19 pm        
រូបភាព
រូបបានពី CMAC
រូបបានពី CMAC
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ដែល​ហៅ​កាន់​ត​ថា ស៊ីម៉ាក់ (CMAC) បាន​រកឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ «MK-82» ចំនួន​ពីរ​គ្រាប់ នៅ​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៩​។

 
 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា ប្រធាន​ស៊ីម៉ាក់ គ្រាប់បែក​ធំ​ទាំងពីរ​នេះ ត្រូវបាន​កម្លាំង​ជំនាញ​បោសសម្អាត រកឃើញ​នៅ​តំបន់​សាងសង់​ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិ​ពោធិ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​នៅ ភូមិ​អូរ​ចំណា ឃុំ​អូរ​ឧកញ៉ា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ 
 
​រហូតមកដល់​ពេលនេះ អាជ្ញាធរ​មីន បាន​កម្ទេចចោល​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់​។ មីន​ប្រឆាំង​រថក្រោះ​ជាង​២​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ជិត​៣​លាន​គ្រាប់​។ 
 
​ដោយឡែក ជនរងគ្រោះ​ដោយសារ​មីន បាន​ធ្លាក់ចុះ​ពី​៤,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៧៕
 

Tag:
 គ្រាប់បែក​
  CMAC
  ព្រះសីហនុ​
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com