អត្ថបទពាណិជ្ជកម្ម
កុមារី អាយុ​១២​ឆ្នាំ​ម្នាក់ នៅ​ខេត្តកំពង់ចាម ត្រូវ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់
08, Jan 2019 , 5:47 pm        
រូបភាព
​កុមារី​ម្នាក់​មានឈ្មោះ ហ៊​ន់ វួ​ច​លាង អាយុ​១២​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​6 (​ក​) នៃ​សាលាបឋមសិក្សា ណាំ​កិន ដែល​ស្ថិតនៅ​ភូមិ​ណាំ​កិន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មានសំណាង​បានឈ្នះ​រង្វាន់​ធំ គឺ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ។
 
​នៅពេលដែល​ក្រុមការងារ​របស់​តែ​បៃតង អ៊ី​ឈី​តាន់ ចុះទៅ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន​នោះ កុមារី ហ៊​ន់ វួ​ច​លាង បាន​ប្រាប់​ឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ ដោយសារ​មាន​ចំណូលចិត្ត​ទទួលទាន​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ក៏បាន​ទៅ​ទិញ​មក​ទទួលទាន​ដូច​សព្វដង​។ លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅក្នុង​គម្រប​ដប ហើយក៏​ស្រែកប្រាប់​ម្ដាយ​តែម្ដង​។ កុមារី​រូបនេះ បានបញ្ជាក់ ចំពោះ​ប្រាក់រង្វាន់​ទាំងអស់នេះ នឹង​ប្រគល់ជូន​ម្តាយ​ចាត់ចែង​។ 


 
​អ្នកស្រី សេង ចាន់ធូ អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្ដាយ​របស់​កុមារី​ខាងលើ បាន​ប្រាប់​ឱ្យដឹងថា មុនដំបូង នៅ​ពេលឮ​កូនស្រី​ស្រែកប្រាប់ គឺ​មិនទាន់​ជឿជាក់​នោះទេ ប៉ុន្តែ​បន្ទាប់ពី​បានឃើញ និង​មានការ​អះអាង​ពី​អ្នកលក់ ក៏ដូចជា​ញាតិ​ជិតខាង ជាពិសេស​ក្រោយពី​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅក្នុង​ក្នុង​គម្រប​ដប​ស្រាប់ ទើប​ជឿ​។ លោកស្រី​បញ្ជាក់ទៀតថា អ្នកស្រី​ត្រេកអរ​ជាខ្លាំង​ស្ទើរ​គាំងបេះដូង ព្រោះ​មិន​នឹកស្មានថា អាចមាន​វាសនា​ក្លាយជា​ម្ចាស់​លុយ​យ៉ាង​សន្ធឹក​ស​ន្ទា​ប់ដូ​ច្នេះ​នោះទេ​។ អ្នកស្រី​បានបញ្ជាក់​ថា អ្នកស្រី​នឹង​យកលុយ​មហា​សំណាង ពី​តែ​បៃតង អ៊ី​ឈី​តាន់ ទាំងនេះ​ទៅ​សងបំណុល​ធនាគារឯកជន​មួយចំនួន​។ នៅ​សេសសល់ គាត់​នឹង​យកទៅ​ពង្រីក​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ព្រមទាំង​ត្រៀម​ទុក​សម្រាប់​កូនស្រី​បន្ត​ការសិក្សា​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន​បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០​លាន​រៀល រហូតដល់​៥០​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​៥០ គ្រឿង​, រង្វាន់ i-phone ចំនួន ៥០​គ្រឿង​,​រួមជាមួយ​រង្វាន់​តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន ៥,០០០,០០០ (៥​លាន​)​រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com