ជាតិ
សេដ្ឋកិច្ច
អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ទាំង​៧​រូប មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​
09, Jan 2019 , 9:48 am        
រូបភាព
ដោយ: រួបរួម
​ព្រះករុណា ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៨ ខែធ្នូ បាន​ត្រាស់បង្គាប់​ដំឡើង​ឋានៈ​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ (​កបស​) ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

 
​ក្នុង​ជួរ​ដឹកនាំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ (​កបស​) នេះ លោក អូន ព័ន្ធមុនីរ័ត្ន មាន​អនុប្រធាន​៧​រូប ដែល​ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​
 
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចំនួន​បី​រូប គឺ​លោក សុន គន្ធរ លោក សុខ ចិន្តា​សោភា និង​លោក ឈៀង យ៉ាណា​រ៉ា ស្ថិត​ក្នុងចំណោម​អនុប្រធាន​ទាំង​៧​រូប​។​
 
​ក្រៅពីនេះ ក្រៅពី​មាន​សមាសភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន រួមជាមួយ​រដ្ឋលេខាធិកា​រ​បី​រូប​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមមាន លោក វ​ង្សី វិស្សុត លោក ជូ វិ​ជិ​ត្ត និង​លោក ហ៊ាន សា​ហ៊ី​ប ដែល​សុទ្ធតែ​ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ក្នុងតួនាទី​ជា​អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​។ 
 

Tag:
 ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com