«​ទទាស់ទទែង​»,«​ទទើសទទែង​» និង​«​ទទឹងទទែង​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​ទទាស់ទទែង​»,«​ទទើសទទែង​» និង​«​ទទឹងទទែង​» សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
10, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ ពាក្យ «​ទទាស់ទទែង​»,«​ទទើសទទែង​» និង​«​ទទឹងទទែង​» មានន័យ​ខុសគ្នា​។


 
​បកស្រាយ​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ទទាស់ទទែង​»​មានន័យថា ដែល​នាំ​ឲ្យ​ទាស់​ទើស​ទែង​គ្នា​និង​នាំ​ឲ្យ​ឈ្លោះប្រកែក​គ្នា​។ 
​សម្រាប់​ពាក្យ «​ទទើសទទែង​» និង​«​ទទឹងទទែង​» មានន័យ​ដូចគ្នា គឺ​មានន័យថា អ្វីដែល​នាំ​ឲ្យ​ទើស​នាយ​ទើស​អាយ​, ដែល​ធ្វើ​ឲ្យ​ច្រងេងច្រងាង​នាំ​ឲ្យ​ទើស​ទែង​។ ឧទាហរណ៍​៖ កាប់​មែកឈើ​ដែល​ទារ​មក​ថ្នល់​នេះ​ចេញទៅ ព្រោះ​វា​ទទើសទទែង​ណាស់​។ នេះ​បើ​ផ្អែក​តាម​ការបកស្រាយ​រប​ស់ស​ម្តេច ជួន ណាត​ដដែល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com