ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ទៅ​វៀតណាម ដើម្បី​ពង្រឹង​កិច្ចសហការ​តាម​ព្រំដែន​
09, Jan 2019 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​គណៈប្រតិភូ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៩ ខែមករា​នេះ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​។

 

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ផ្តោតលើ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​។ លើសពីនេះ កិច្ចប្រជុំ​នេះ នឹង​ចុះហត្ថលេខា​លើ​ផែន​ការបន្ត​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ឆ្នាំ​២០១៩ រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែល​ពាក់ព័ន្ធ​វិស័យ​នានា ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និង វប្បធម៌ ជាដើម​។ 
 
​ប្រភព​ខាងលើ បញ្ជាក់​បែបនេះ​ថា​៖«​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជាការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាលជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​»៕ 

Tag:
 ស ខេង​
  វៀតណាម​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com