ជាតិ
សង្គមជាតិ
សុខភាព
វេជ្ជបណ្ឌិត៖ ពិសាភេសជ្ជៈផ្អែមច្រើន ក្រៅពីកើតជំងឺទឹកនោមផ្អែម នៅអាចកើតជំងឺបេះដូងទៀត លោក ជី មានហេង ថ្លែងក្នុងសិក្ខាសាលា។ រូបពីក្រសួងព័ត៌មាន
× ភ្នំពេញ៖ អ្នកពិសាភេសជ្ជៈផ្អែមច្រើន ពិសេសភេសជ្ជៈកំប៉ុង មិនត្រឹមតែកើតជំងឺទឹកនោមផ្អែមនោះទេ តែនៅអាចកើតជំងឺបេះដូង និងធ្វើឲ្យធាត់ទៀតផង។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអះអាងថា ភេសជ្ជៈផ្អែមមួយកំប៉ុង មានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ ដែលចំនួននេះ លើសពីកម្រិតរបស់អង្គការសុខភាពពិភពលោក (WTO) ដែលបានកំណត់ឲ្យទទួលទានជាតិស្ករត្រឹម៦ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។
តាមរយៈការធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបចំណេះដឹងក្នុងការកាត់បន្ថយការពិសាភេសជ្ជៈផ្អែម នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៩មករានេះ លោក ងី មានហេង បានអះអាងថា៖«ជំងឺដែលកើតឡើងពីការបរិភោគភេសជ្ជៈផ្អែម កើតទៅលើប្រជាជនកម្ពុជា ចន្លោះអាយុ២៥ ទៅ៦៤ឆ្នាំ»។
លោក បន្ថែមថា ចាប់ពីឆ្នាំ២០១០-២០១៦ មានសិស្សសាលា៤២ភាគរយ បានពិសាភេសជ្ជៈផ្អែម។ ហើយភាគរយនៃអ្នកលើសទម្ងន់/ធាត់ បានកើនពីជាង១៥ភាគរយក្នុងឆ្នាំ២០១០ ដល់ជិត២២ភាគរយក្នុងឆ្នាំ២០១៦ និងអ្នកមានជាតិស្ករលើសក្នុងឈាមកើនពី១,៤ភាគរយ ដល់ជិត១០ភាគរយ ក្នុងរយៈពេលដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com