ជាតិ
ខេត្ត​បួន​នៅជាប់​មាត់សមុទ្រ​ទទួលបាន​គឿង​ចក្រ​សម្រាប់​សម្អាត​ឆ្នេរ​
10, Jan 2019 , 7:19 pm        
រូបភាព
​ក្រសួងបរិស្ថាន​បញ្ជាក់​ថា គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ បានផ្ដល់​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​ដល់​ខេ្តត​ជាប់មាត់​សមុទ្រ​ទាំង​បួន​ក្នុងប្រទេស​កម្ពុជា​។​

 
​តាម​ការបញ្ជាក់​របស់​ក្រសួងបរិស្ថាន​ថា​នេះ​ជា ជំហាន​ទី​១ ខេត្ត​ព្រះសីហនុ​ទទួលបាន​២​គ្រឿង ខេត្ត​កែប និង​កំពត​ទទួលបាន​១​គ្រឿង​។ សម្រាប់​ខេត្តកោះកុង នឹង​រៀបចំ​ផ្ដល់ជូន​នៅពេល​ក្រោយ​ទៀត​។ នៅ​ថ្ងៃទី​០៤ មករា​នេះ​ក្រុមការងារ​បាន​នាំយក​គ្រឿងចក្រ​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ក្រុងព្រះសីហនុ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com