ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បានបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៨
× ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា(NBC) បានសម្រេចដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជនបទ (ប្រតិបត្តិករឥណទានជនបទ) ចំនួន៨។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC កាលពីថ្ងៃទី៨ និងទី៩ មករា គ្រឹះស្ថានឥណទានជនបទទាំង៨ នោះរួមមាន៖
គ្រឹះស្ថានឥណទានជនបទ វីរៈជន កសិករ ម.ក, វឌ្ឍនកសិករ ម.ក, ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍន៍ ម.ក, ខេ ភី ភី ឌី ហ្វាយនែន ម.ក, និវត្តន៍ ហ្វាយនែន ម.ក, សកល ហិរញ្ញវត្ថុ ម.ក, អង្កការ រូបិយបណ្ណខ្មែរ(ខឹ អឹម) និងគ្រឹះស្ថានឥណទានជនបទ ស៊ី ស៊ី ហ្វាយនែន ម.ក។
ចំពោះមូលហេតុនៃការបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានទាំងនេះ NBC មិនបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com